រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ពុទ្ធសករាជ

នាម

អត្ថន័យ

  1. 1

    នាម

    ចំនួន​ថ្ងៃ​ខែ​ឆ្នាំ​រាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ចូល​បរិនិព្វាន​ទៅ​បាន​មួយ​ថ្ងៃ​រៀង​មក​។​ព្រះ​សក្យ​មុនី​គោតម​ទ្រង់​ចូល​បរិនិព្វាន​នៅ​ថ្ងៃ​អង្គារ​១៥​កើត​ខែ​ពិសាខ​ឆ្នាំ​ម្សាញ់​រាប់​ពី​ត្រឹម​ថ្ងៃ​១​រោច​ខែ​ពិសាខ​នោះ​មក​ជា​ពុទ្ធ​សករាជ​។​ទំនៀម​រាប់​ពុទ្ធ​សករាជ​ដោយ​ទៀត​ទាត់​របស់​ពួក​ពុទ្ធ​សាសនិក​ជន​សម្រាប់​ប្រើ​ខាង​របៀប​ទេ​ស្នា​ដែល​ហៅ​ថា​បក​សករាជ​រាប់​យក​ចំណែក​រនោច​ខែ​មួយ​មុន​ប៉ះ​រួម​នឹង​ខ្នើត​ខែ​បន្ទាប់​នោះ​ជា​១​ខែ​គឺ​ត្រូវ​រាប់​ពី​ថ្ងៃ​១​រោច​ខែ​ពិសាខ​មក​ដល់​១៥​កើត​ខែ​ជេស្ឋ​ជា​មួយ​ខែ​។​ល​។​ពី​ថ្ងៃ​១​រោច​ខែ​ចេត្រ​មក​ដល់​១៥​កើត​ខែ​ពិសាខ​ជាមួយ​ខែ ( ពេញ​ជា​១​ឆ្នាំ ) រាប់​យ៉ាង​នេះ​រៀង​រាល់​ឆ្នាំ, បើ​រាប់​ពី​លើ​មក​ដល់​ត្រឹម​ណា​ត្រូវ​ទុក​ថ្ងៃ​ខែ​ឆ្នាំ​នោះ​ជា​បច្ចុប្បន្ន​កាល​មិន​ទាន់​រាប់​ពេញ​ថា​ជា​សករាជ​ដែល​កន្លង​ទៅ​ហើយ​ទេ, ដូច​ជា​កាល​ពី​ក្នុង​ថ្ងៃ​១៥​រោច​ខែ​ស្រា​ពណ៍​ឆ្នាំ​មមី​បន្ទាប់​ឆ្នាំ​ពុទ្ធ​បរិនិព្វាន​ត្រូវ​រាប់​ថា​ពុទ្ធ​សករាជ​កន្លង​ទៅ​ហើយ​បាន​១​ឆ្នាំ​៣​ខែ​១៤​ថ្ងៃ ( កន្លង​ទៅ​ហើយ​បាន​ប៉ុន្មាន​ត្រូវ​ថា​តែ​ត្រឹម​ប៉ុណ្ណោះ ); តែ​បើ​ប្រើ​ខាង​ការ​សរសេរ​សំបុត្រ​ចុតហ្មាយ, កត់ត្រា​ចុះ​ក្នុង​គម្ពីរ​ក្បួន​ច្បាប់​ទាំងពួង​ឬ​និយាយ​ស្ដី​ប្រាប់​គ្នា​តាម​ធម្មតា​នោះ​ត្រូវ​រាប់​ចេញ​ចំនួន​សករាជ​យក​ត្រឹម​ឆ្នាំ​មមី​ដែល​ចូល​ក្នុង​រវាង​គម្រប់​២​នុ៎ះ​ឯង​ថា​ពុទ្ធ​សករាជ​២​ឆ្នាំ​ឬ​ពុទ្ធ​សករាជ​២; បើ​ប្រើ​អក្សរ​សង្ខេប​ត្រូវ​សរសេរ​ថា​ព . ស . ២។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម