វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 18 / 50
-
ពិជិតរដ្ឋ នាម
ដែនដែលបានដោយច្បាំងឈ្នះឬដែនដែលឥតខ្មាំងសត្រូវណានឹងអាចមកផ្ចាញ់យកបាន ( ហៅថាពិជិតរាស្ត្រឬវិជិតរាស្ត្រក៏បាន )។
-
ពិជិតរាស្ត្រ នាម
( ម . ព . ពិជិតរដ្ឋ )។
-
ពិជេដ្ឋ គុណនាមនាម
ដែលប្រសើរឬចម្រើនបំផុត, ដែលជាចម្បង
-
ពិជ័យ នាម
ការឈ្នះវិសេស, ដំណើរឈ្នះស្រេចបាច់
-
ពិជ័យសង្គ្រាម នាម
ពួកយោធាក្រុមទ័ពស្រួច
-
ពិដោរ គុណនាម
ដែលមានក្លិនក្រអូបល្អ, ដែលក្រអូបសាយ
-
ពិណ នាម
ចាប៉ី
-
ពិណពាទ្យ នាម
គ្រឿងតន្ត្រីសម្រាប់វាយ, ដំ, ផ្លុំរួមផ្គុំគ្នាជាមួយវង់។ខ្មែរហៅចំពោះតែតន្ត្រីមានអង្គ៥គឺមានវាទ្យភណ្ឌ ( គ្រឿងភ្លេង ) ប្រាំឈ្មោះគឺមានរនាតមួយឬមានរនាតបីគឺរនាតឯក១រនាតធុង១រនាតដែក១, មានគងវង់មួយវង់ឬមានគងវង់ពីរវង់គឺគងវង់ធំ១វង់គងវង់តូច១វង់, មានស្រឡៃ១មានសម្ភោរ១មានស្គរធំពីររួមគ្នាជា៥ឈ្មោះហៅថាភ្លេងពិណពាទ្យព្រោះមានពិណគឺចាប៉ីជាប្រមុខដ្បិតចាប៉ីត្រូវចេញមុខបន្លឺសូរសព្ទបញ្ចេញបទភ្លេងនាំមុខមុនបង្អស់; រួមទាំងពិណនេះមួយផងជា៦ឈ្មោះ; លុះចំណេរកាលតមក, ខ្មែរយើងបំបាត់ពិណចេញមិនបញ្ចូលក្នុងវង់ភ្លេងនេះប៉ុន្តែភ្លេងប្រភេទនេះនៅតែមានឈ្មោះថាពិណពាទ្យដូចដើមដដែល។សម័យបច្ចុប្បន្ន, បើលេងភ្លេងធំសម្ភោរត្រូវចេញមុខបន្លឺសូរសព្ទមុនបង្អស់, បើលេងភ្លេងរាយរងគឺភ្លេងឥតវាយស្គរធំរនាតឯកត្រូវចេញមុន
-
ពិត កិរិយាសព្ទគុណនាមនាម
មែន, ប្រាកដ, ទៀង
-
ពិតជា គុណកិរិយា
មែនដូច្នោះ, ដូច្នោះមែន; ត្រូវប្រើពាក្យតែថាឬប៉ុន្តែនាំមុខសេចក្ដីមួយសង្កាត់បន្ទាប់ជាដរាប
-
ពិតទូល កិរិយាសព្ទ
ទូលឱ្យជ្រាបសេចក្ដីពិត។
-
ពិតពិល ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យរមិលមើលថា
-
ពិតមែន គុណកិរិយា
( ម . ព . ពិតជា )។
-
ពិតមែនតែ ឈ.
( ម . ព . ពិតជា )។
-
ពិតឬ
( ម . ព . មែន )។
-
ពិតាន នាម
របាំងក្រោមដំបូល
-
ពិទាយ នាម
ឈ្មោះកែវមួយប្រភេទព័ណ៌ក្រហមខ្ចី
-
ពិទូរ្យ នាម
ពេជ្រភ្នែកឆ្មា
-
ពិទ័គ្ធ គុណនាម
ឈ្លាស, វាងវៃ, ប៉ិន, ប្រសប់; ដែលមានចំណេះ ( ប្រើជាឋានន្តរឬជាគោរម្យងារមន្ត្រីផងក៏បាន )
-
ពិទ្យាធរ នាម
អ្នកទ្រទ្រង់វិជ្ជា; ភូតពួកមួយអាស្រ័យនៅនាហិមវន្តប្រទេសមានវិជ្ជាអាចឱ្យសម្រេចប្រយោជន៍បាន; បើស្ត្រីហៅថាពិទ្យាធារិណីឬវិជ្ជាធារិណី ( មានតំណាលតែក្នុងគម្ពីរដីកា )។
-
ពិទ្យាធារិណី នាម
( ម . ព . ពិទ្យាធរ )។
-
ពិទ្រុម នាម
កែវប្រពាល
-
ពិធភណ្ឌ
( ម . ព . នានាភណ្ឌ )។
-
ពិធី នាម
បែបធ្វើ, បែបរបៀប, របៀបកិច្ចការ; ក្រឹតិកា
-
ពិធីករ នាម
អ្នកកាន់កម្មវិធីឬសម្របសម្រួលការប្រជុំឬកម្មវិធីផ្សព្វផ្សាយផ្សេងៗ។បើស្ត្រីជាពិធីការិនី
-
ពិធីការិនី នាម
( ម . ព . ពិធីករ )។
-
ពិធីវេយ្យាករណ៍ នាម
បែបរបៀបក្នុងវេយ្យាករណ៍។
-
ពិធីសារ នាម
ឯកសារដែលមានតម្លៃស្មើនឹងកិច្ចព្រមព្រៀងប៉ុន្តែមានលក្ខណៈផ្លូវការតិចជាងកិច្ចព្រមព្រៀង
-
ពិធុរ នាម
នាមអ្នកប្រាជ្ញម្នាក់ ( ជាអង្គពោធិសត្វ ) មានតំណាលក្នុងវិធុរជាតក
-
ពិធុរភាព នាម
ការកើតទុក្ខម្នេញ; ដំណើរព្រាត់ប្រាសចាកបុគ្គលជាទីស្រឡាញ់ដូចយ៉ាងព្រាត់ចាកបុត្រ, ភរិយា, ស្វាមីជាដើម ( ព . ទេ .) ឬ ( ព . កា .)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។