ពិណពាទ្យ
អត្ថន័យ
-
1
នាម
គ្រឿងតន្ត្រីសម្រាប់វាយ, ដំ, ផ្លុំរួមផ្គុំគ្នាជាមួយវង់។ខ្មែរហៅចំពោះតែតន្ត្រីមានអង្គ៥គឺមានវាទ្យភណ្ឌ ( គ្រឿងភ្លេង ) ប្រាំឈ្មោះគឺមានរនាតមួយឬមានរនាតបីគឺរនាតឯក១រនាតធុង១រនាតដែក១, មានគងវង់មួយវង់ឬមានគងវង់ពីរវង់គឺគងវង់ធំ១វង់គងវង់តូច១វង់, មានស្រឡៃ១មានសម្ភោរ១មានស្គរធំពីររួមគ្នាជា៥ឈ្មោះហៅថាភ្លេងពិណពាទ្យព្រោះមានពិណគឺចាប៉ីជាប្រមុខដ្បិតចាប៉ីត្រូវចេញមុខបន្លឺសូរសព្ទបញ្ចេញបទភ្លេងនាំមុខមុនបង្អស់; រួមទាំងពិណនេះមួយផងជា៦ឈ្មោះ; លុះចំណេរកាលតមក, ខ្មែរយើងបំបាត់ពិណចេញមិនបញ្ចូលក្នុងវង់ភ្លេងនេះប៉ុន្តែភ្លេងប្រភេទនេះនៅតែមានឈ្មោះថាពិណពាទ្យដូចដើមដដែល។សម័យបច្ចុប្បន្ន, បើលេងភ្លេងធំសម្ភោរត្រូវចេញមុខបន្លឺសូរសព្ទមុនបង្អស់, បើលេងភ្លេងរាយរងគឺភ្លេងឥតវាយស្គរធំរនាតឯកត្រូវចេញមុន
ឧទាហរណ៍ ពិធីបុណ្យមានភ្លេងពិណពាទ្យ (ស. ហៅថាប៉ីពាទ្យ៍អ.ថ. ពីផាត, ប៉ី "ស្រឡៃ" + ពាទ្យ៍ព្រោះមានស្រឡៃជាប្រមុខបញ្ចេញសូរសព្ទមុនបង្អស់); មានខ្មែរខ្លះដែលចេះភាសាសៀមក៏ចូលចិត្តហៅភ្លេងប្រភេទនេះថាពីផាតតាមសំឡេងសៀមដែរ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)