វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 17 / 50
-
ពាហុជៈ នាម
អ្នកដែលកើតអំពីព្រះពាហានៃព្រហ្មគឺក្សត្រិយ៍, មនុស្សជាតិក្សត្រិយ៍ ( ហៅដោយប្រតិដ្ឋថាតាមលទ្ធិរបស់ពួកមនុស្សអ្នកមជ្ឈិមប្បទេសក្នុងបុរាណសម័យយូរហើយដែលព្រមគ្នាជឿថាពូជព្រាហ្មណ៍, កាលដែលកើតដំបូងបំផុត, កើតអំពីព្រះឱស្ឋព្រហ្ម; ពូជក្សត្រិយ៍កើតអំពីព្រះពាហាព្រហ្ម; ពូជវេស្សៈឬវៃស្យៈកើតអំពីព្រះឧរុព្រហ្ម; ពូជសុទ្ទៈឬសូទ្រៈកើតអំពីព្រះបាទព្រហ្ម ...; មនុស្សទាំង៤ពួកនេះសំ . ហៅកុលវគ៌; បា . ហៅកុលវគ្គ " ពួកនៃត្រកូល " ឬសំ . ហៅវណ៌; បា . ហៅវណ្ណ " ព័ណ៌ឬសម្បុរគឺសម្បុរនៃសម្លៀកបំពាក់ "។
-
ពាហុប្រហារ នាម
ការប្រហារដោយកំភួនដៃ, ប្រហារដោយដៃសុទ្ធ។
-
ពាហុមូល នាម
គល់ដៃគឺក្លៀក; ( រ . ស .)
-
ពាហុយុទ្ធ នាម
ការតយុទ្ធឬប្រយុទ្ធគ្នា, ប្រឡូកគ្នាដោយដៃសុទ្ធគឺដាល់, តប់, គក់, ទះគ្នា
-
ពាហុរត្ន នាម
គ្រឿងប្រដាប់កាយធ្វើដោយរតនវត្ថុមានមាសជាដើមសម្រាប់ស្ត្រីពាក់ត្រង់កំភួនដៃឬត្រង់ដើមដៃ ( កងកន់ )
-
ពាហុរ័ត្ន នាម
( ម . ព . ពាហុរត្ន )។
-
ពាហុសច្ច នាម
ភាវៈនៃបុគ្គលជាពហុស្សូតគឺការតាំងចិត្តរៀនសូត្រមុតមាំឬការចេះដឹងច្រើនព្រោះសេចក្ដីខំប្រឹងរៀន ( នៃអ្នកសិក្សា )
-
ពាហុសច្ចៈ នាម
( ម . ព . ពាហុសច្ច )។
-
ពាហុសម្ភព នាម
( ម . ព . ពាហុជៈ )។
-
ពាឡម្រឹគ នាម
ម្រឹគសាហាវ, កាច ( ដូចយ៉ាងសីហៈ, ខ្លាធំជាដើម ); បើញីជាពាឡម្រឹគីឬវាឡម្រឹគី។
-
ពាឡ្ហកម្ម នាម
កម្មធ្ងន់ធ្ងរឬដុនដាប។
-
ពាំ កិរិយាសព្ទ
នាំយកអ្វីៗដោយខាំនឹងមាត់
-
ពាំគ្រាប់ នាម
គ្រាប់កាំភ្លើងដែលមុតក្នុងសាច់លុះដល់សះរបួសក៏ដុះសាច់ឱបជិតនៅនោះ ( ច្រើនតែគ្រាប់ប្រាយ )។
-
ពាំង កិរិយាសព្ទ
រាំង, បាំងពីមុខ
-
ពាំងផ្លូវ កិរិយាសព្ទ
រាំងដំណើរ; រារាំងផ្លូវ។
-
ពាំត្រណោត គុណនាម
( ព . ប្រ .) ដែលមិនដាច់ស្រេច, ពុំទាន់ប្រាកដ, ដែលនៅបាំងស្ទើរ
-
ពាំពាក្យពាំសម្ដី កិរិយាសព្ទ
( ព . ប្រ .) នាំពាក្យសម្ដីទៅប្រាប់អ្នកម្ខាងឱ្យដឹងដោយដំណើរញុះញង់, នាំអុជអាល។
-
ពាំយួរ គុណកិរិយា
( ព . ប្រ .) ដែលមានអាការដូចជាពាំផងយួរផង
-
ពាំសំបក នាម
ឈើដែលគេចាំងឬច្រាសសំបកមិនអស់
-
ពាំស្រាយ នាម
ឈើហុបឬសសរជាដើមដែលមានសាច់ស្រាយលាយនៅជាមួយនឹងខ្លឹម
-
ពិកល្យ នាម
( ម . ព . វិកល្យ )។
-
ពិការ គុណនាម
ដែលខូចអវយវៈណាមួយប្រើការមិនកើតដូចបាក់ដៃ, បាក់ជើងជាដើម
-
ពិការភាព នាម
ភាពខ្វះខាតឬការបាត់បង់សម្បទាណាមួយ, ភាពជាអ្នកទុរន់ទុរាទ្រុឌទ្រោម
-
ពិគ្រោះ កិរិយាសព្ទ
ប្រឹក្សាគ្នា, គិតគ្នា, សាកសួរគ្នាឱ្យអស់អាថ៌សេចក្ដី
-
ពិឃាដ កិរិយាសព្ទ
សម្លាប់
-
ពិឃាត កិរិយាសព្ទ
( ម . ព . ពិឃាដ )។
-
ពិចារណា កិរិយាសព្ទនាម
ការត្រិះរិះ, រំពឹង, គិតគ្នេរ
-
ពិចិត្រ គុណនាម
ដែលលាយចម្រុះឬរំលេចព័ណ៌, ដែលរំលេចឬឆ្លាស់ក្បាច់រចនា; ដែលឆ្លុះឆ្លាស់, ល្អប្លែក; ( ច្រើនប្រើវិចិត្រជាង )
-
ពិច័យ ប.
ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងពាក្យពិនិត្យថាពិនិត្យពិច័យគឺពិនិត្យដោយល្អិតល្អ, ហ្មត់ចត់, សម្រិតសម្រាំង
-
ពិជិតមារ នាម
លោកអ្នកឈ្នះមារ ( ព្រះសម្មាសម្ពុទ្ធ )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។