ពាហុជៈ
អត្ថន័យ
-
1
នាម
អ្នកដែលកើតអំពីព្រះពាហានៃព្រហ្មគឺក្សត្រិយ៍, មនុស្សជាតិក្សត្រិយ៍ ( ហៅដោយប្រតិដ្ឋថាតាមលទ្ធិរបស់ពួកមនុស្សអ្នកមជ្ឈិមប្បទេសក្នុងបុរាណសម័យយូរហើយដែលព្រមគ្នាជឿថាពូជព្រាហ្មណ៍, កាលដែលកើតដំបូងបំផុត, កើតអំពីព្រះឱស្ឋព្រហ្ម; ពូជក្សត្រិយ៍កើតអំពីព្រះពាហាព្រហ្ម; ពូជវេស្សៈឬវៃស្យៈកើតអំពីព្រះឧរុព្រហ្ម; ពូជសុទ្ទៈឬសូទ្រៈកើតអំពីព្រះបាទព្រហ្ម ...; មនុស្សទាំង៤ពួកនេះសំ . ហៅកុលវគ៌; បា . ហៅកុលវគ្គ " ពួកនៃត្រកូល " ឬសំ . ហៅវណ៌; បា . ហៅវណ្ណ " ព័ណ៌ឬសម្បុរគឺសម្បុរនៃសម្លៀកបំពាក់ "។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)