វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 10 / 50
-
ពលបាលទោ នាម
ឋានន្តរនាយទាហានរងនៅក្នុងចន្លោះពលបាលត្រីនិងពលបាលឯក ( ពលបាលថ្នាក់ទី២)។
-
ពលបាលឯក នាម
ឋានន្តរនាយទាហានរងខ្ពស់ផុតក្នុងថ្នាក់ពលបាល ( ពលបាលថ្នាក់ទី១)។
-
ពលព្រះ នាម
ពលសម្រាប់វត្ត។
-
ពលរដ្ឋ នាម
ពលរបស់រដ្ឋ, ពលអាស្រ័យនៅក្នុងរដ្ឋ, ប្រជាជនទាំងប្រុសទាំងស្រីដែលទុកជាកម្លាំងរបស់ប្រទេស
-
ពលរដ្ឋវិជ្ជា នាម
មុខវិជ្ជាដែលសិក្សាអំពីសិទ្ធិនិងករណីយកិច្ចរបស់ពលរដ្ឋ។
-
ពលវុឌ្ឍិ
សេចក្ដីចម្រើនកម្លាំង។
-
ពលសក្ដិ នាម
អំណាចកម្លាំង, សន្ទុះកម្លាំង
-
ពលសម្បទា នាម
ការសមប្រកបដោយកម្លាំងកាយនិងសុខភាពល្អ។
-
ពលសេះ នាម
ពលឃ្វាលសេះព្រះរាជទ្រព្យ។
-
ពលស័ក្ដិ នាម
( ម . ព . ពលសក្ដិ )។
-
ពលអង្គរក្ស នាម
ពលដែលប្រើជាទាហានរក្សាព្រះអង្គ ( ហៅឃ្លាតក្លាយថាអង្គ្រ័ក្ស )។
-
ពលឫទ្ធ
( ម . ព . ឫទ្ធពល )។
-
ពលឯក នាម
ទាហានខ្ពស់ជាងពលទោ ( ពលថ្នាក់ទី១)។
-
ពលាហក នាម
( ម . ព . វលាហក )។
-
ពលិកម្ម នាម
( ម . ព . ពលី )។
-
ពលិការ នាម
កិរិយាធ្វើនូវពលី, ការធ្វើពលី
-
ពលិទាន នាម
ការឱ្យអាហារជាទានដល់ពពួកជនឬដល់ពពួកសត្វមិនរើសមុខ។
-
ពលី នាម
ការបូជា; សួយ, អាករ, ពន្ធដារ; តង្វាយ; សំណែន, ការសង្គ្រោះ, ចំណែកបុណ្យ។ពលីមាន៥យ៉ាងគឺ១- ញាតិពលីការសង្គ្រោះញាតិ; ២- អតិថិពលីការទទួលភ្ញៀវពន្លឺ; ៣- បុព្វបេតពលីការធ្វើទានឧទ្ទិសផ្សាយចំណែកបុណ្យចំពោះទៅអ្នកដែលចែកឋានទៅកាន់បរលោកមុនៗហើយ; ៤- រាជពលីការទទួលភារៈកិច្ចការរាជការមានបង់ពន្ធដារសួយអាការជាដើម; ៥- ទេវតាពលីការផ្សាយចំណែកបុណ្យចំពោះពួកទេវតាតាមលទ្ធិពុទ្ធសាសនាឬបូជាវត្ថុផ្សេងៗមានបាយចំណីជាដើមចំពោះទេវតាតាមលទ្ធិដទៃក្រៅពីពុទ្ធសាសនា។
-
ពលីការ នាម
( ម . ព . ពលិការ )។
-
ពលៃ នាម
សាលាមានដំបូលគ្រឹះហើបខ្ពស់ដាច់ឃ្លាតពីដំបូលរបៀងមានជញ្ជាំងបាំងរាំងដូចជាផ្ដែរ, គេច្រើនប្រើជាជំនួសឧបោសថាគារ ( វិហារបណ្ដោះអាសន្ន ) ក្នុងវត្តថ្មីដែលពុំទាន់បានសង់ឧបោសថាគារមាំទាំនៅឡើយ ( ហៅរោងឧបោសថ៍ ) ក៏បាន; ហៅក្លាយជាពន្លៃក៏មាន )
-
ពលំ នាម
កម្លាំង។ពាក្យនេះខ្មែរយើងប្រើជាបរិវាររបស់ពាក្យកម្លាំងថា
-
ពសុធា នាម
ផែនដី; ពិភពលោក។
-
ពសុន្ធរា នាម
ផែនដី; ពិភពលោក ( ប្រើជាពសុន្ធរីក៏បាន )។
-
ពសុន្ធរី នាម
( ម . ព . ពសុន្ធរា )។
-
ពស់ នាម
សត្វពួកទីឃជាតិអាសីរពិសផ្សេងៗ
-
ពស់វែករនាម
ពស់វែកមួយប្រភេទមាត្រធំមានពិសខ្លាំងកើតនៅក្នុងរនាម។
-
ពស្ត្រ នាម
សំពត់, គ្រឿងស្លៀកដណ្ដប់; ខ្មែរយើងប្រើចំពោះតែរាជសព្ទ
-
ពស្ត្រា នាម
( ម . ព . ពស្ត្រ )។
-
ពស្ត្រាភរណៈ នាម
សំពត់និងគ្រឿងប្រដាប់កាយ, សំពត់និងគ្រឿងតែងខ្លួន។
-
ពស្ត្រាលង្ការ នាម
សំពត់និងគ្រឿងប្រដាប់កាយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។