ពលី
អត្ថន័យ
-
1
នាម
ការបូជា; សួយ, អាករ, ពន្ធដារ; តង្វាយ; សំណែន, ការសង្គ្រោះ, ចំណែកបុណ្យ។ពលីមាន៥យ៉ាងគឺ១- ញាតិពលីការសង្គ្រោះញាតិ; ២- អតិថិពលីការទទួលភ្ញៀវពន្លឺ; ៣- បុព្វបេតពលីការធ្វើទានឧទ្ទិសផ្សាយចំណែកបុណ្យចំពោះទៅអ្នកដែលចែកឋានទៅកាន់បរលោកមុនៗហើយ; ៤- រាជពលីការទទួលភារៈកិច្ចការរាជការមានបង់ពន្ធដារសួយអាការជាដើម; ៥- ទេវតាពលីការផ្សាយចំណែកបុណ្យចំពោះពួកទេវតាតាមលទ្ធិពុទ្ធសាសនាឬបូជាវត្ថុផ្សេងៗមានបាយចំណីជាដើមចំពោះទេវតាតាមលទ្ធិដទៃក្រៅពីពុទ្ធសាសនា។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)