វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ផ ពាក្យដែលផ្ដើមដោយ "ផ" មាន 533 ពាក្យ
ទំព័រ 5 / 18
-
ផេថាបៃ នាម
ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤ថេរ៉ាបៃ។ជាទូទៅក្នុងការនិយាយគេកំណត់យក១ផេថាបៃស្មើនឹង១០០០ថេរ៉ាបៃហើយអក្សរកាត់គឺ PB។
-
ផេថាប៊ីត នាម
ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤ថេរ៉ាប៊ីត។ជាទូទៅក្នុងការនិយាយគេកំណត់យក១ផេថាប៊ីតស្មើនឹង១០០០ថេរ៉ាប៊ីតហើយអក្សរកាត់គឺ Pb ឬ Pbit។
-
ផេរ គុណនាមគុណកិរិយា
ដែលល្អិតស្មេញក្រាស់
-
ផេះ នាម
សំណុសដែលភ្លើងឆេះសុសជាផង់, ផង់សំណល់នៃវត្ថុដែលភ្លើងឆេះ។
-
ផេះកណ្ដាលចង្ក្រាន
( ម . ព . ផេះ!)។
-
ផែ កិរិយាសព្ទនាម
ដំឬវាយប៉ាតឱ្យស្ដើងឱ្យរីកចេញទំហំ
-
ផែង នាម
ថែបត្បាញដោយបន្ទោះសំប៉ែត
-
ផែត ឧទានសព្ទ
សូរឮដោយព្រួសទឹកឬព្រួសទឹកមាត់
-
ផែន នាមប.
បន្ទះ, ផ្ទាំង
-
ផែនការ នាម
គម្រោងការ, គោលការដែលត្រូវធ្វើ
-
ផែនការគ្រួសារ នាម
គម្រោងឱ្យមានកូនតាមគោលបំណងដូចជាការពន្យារកំណើតការអប់រំសុខភាពការទប់កំណើតជាដើមដើម្បីកាត់បន្ថយការប៉ះពាល់ដល់សុខភាពម្ដាយនិងកូនព្រមទាំងសេដ្ឋកិច្ចគ្រួសារ។
-
ផែនការធុរកិច្ច នាម
គម្រោងការជាឯកសារលាយលក្ខណ៍អក្សរពិពណ៌នាអំពីជំហានចាំបាច់ទាំងអស់ដើម្បីចាប់ផ្តើមនិងប្រតិបត្តិការអាជីវកម្មណាមួយ។ចំណុចសំខាន់ៗនៃផែនការអាជីវកម្មមានដូចជាគោលបំណងគោលដៅសកម្មភាពធនធានមនុស្សថវិកាដែលត្រូវចំណាយជាដើម។
-
ផែនក្ដារ នាម
បន្ទះក្ដារ។
-
ផែនដី នាម
ផ្ទៃដី, ផ្ទៃដីទាំងមូល។
-
ផែនដីវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីធរណីវិទ្យាឬភូគព្ភវិទ្យាឧតុភូតវិទ្យាសាគរវិទ្យានិងតារាវិទ្យា
-
ផែនទី នាម
សំណាក, គំរូដែលគូរ
-
ផែនទីឋានលេខា នាម
ផែនទីមាត្រដ្ឋានធំ ( មាត្រដ្ឋានដែលមានភាគបែងតូចជាងឬស្មើ១០០០០០) ដែលគេគូរដើម្បីបង្ហាញឱ្យច្បាស់នូវអ្វីៗដែលមាននៅលើផ្នែកណាមួយនៃផ្ទៃដីដូចជាភ្នំផ្លូវទឹកទីប្រជុំជនជាដើម។
-
ផែនទីបង្ហាញផ្លូវ នាម
ផែនទីដែលរៀបចំឡើងសម្រាប់ជាគោលឬទិសដៅតម្រង់សម្រាប់ការអភិវឌ្ឍការងារឬវិស័យណាមួយ
-
ផែនទីវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីវិធីធ្វើផែនទីនិងការប្រើប្រាស់ផែនទី។
-
ផែនពិភព នាម
ពិភពលោកទាំងមូល។
-
ផែល កិរិយាសព្ទ
ហែបហែលបញ្ឆៀងខ្លួន ( ត្រី )
-
ផែលទឹក នាម
ប៉ែកអវយវៈត្រង់ខាងមុខផ្នោះក្រានទាំងពីរខាងគឺត្រង់ចង្កេះរបស់សត្វចតុប្បាទធំៗដូចយ៉ាងគោ, ក្របី
-
ផែះ ឧទានសព្ទ
សូរឮដោយផ្ទុះផាវតូចៗជាដើម។
-
ផោង ឈ.ធ.
( ព . បុ .) ផង ( លើកលែងប្រើយូរហើយ )។
-
ផោដ្ឋព្វារម្មណ៍ នាម
អារម្មណ៍ដែលកើតអាស្រ័យផោដ្ឋព្វៈ។
-
ផោដ្ឋព្វៈ នាម
ការពាល់ត្រូវដោយកាយគឺការប៉ះពាល់ត្រូវកាយដោយក្ដៅ, ត្រជាក់, រឹង, ទន់ ... ( នាំឱ្យកើតសេចក្ដីដឹង ), ផស្សៈ។
-
ផោម កិរិយាសព្ទនាម
ចេញផោមឬបញ្ចេញផោម, ( ព . សា .) ដើរខ្យល់, ផាយខ្យល់ )។
-
ផៅ នាម
វង្ស, ត្រកូល, ពូជ, អម្បូរ
-
ផៅពង្ស នាម
ពូជពង្ស, វង្សត្រកូល។
-
ផ្កា កិរិយាសព្ទនាម
ឈ្មោះបុណ្យមួយយ៉ាងដែលទាយកហែផ្កាទៅបូជាព្រះពុទ្ធរូបព្រមទាំងទេយ្យទានយកទៅប្រគេនព្រះសង្ឃផង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។