ផៅ
អត្ថន័យ (2)
-
1
នាម
វង្ស, ត្រកូល, ពូជ, អម្បូរ
ឧទាហរណ៍ មនុស្សមួយផៅ, ញាតិផៅ, ផៅសន្តាន។ (ព.ទ.បុ.) ថាធ្វើស្រែមើលស្មៅទុកដាក់កូនចៅមើលផៅសន្តាន (មានអត្ថន័យរាក់ងាយយល់ដែរទេ)។ (ព.កា.) ថាធ្វើស្រែមើលស្មៅសន្តានមើលផៅបម្រើមើលពុតទោះដឹងពុតជាពុំចេរពុតត្បុតដឹងចិត្តបរិសុទ្ធពុំចេរឥរិយា។ពុំចេរ (ព.បុ.) ថាពុំដឹង, ពុំយល់ (សាស្ត្រាច្បាប់រាជនេតិជាព្រះនិពន្ធនៃព្រះរាជសម្ភារ)។
-
2
នាម
ឈ្មោះកាពិដែលបុកលាយគ្រឿងហើយអាំងឱ្យឆ្អិនរួចរលីងជាមួយនឹងខ្លាញ់ជ្រូកប្រើជាម្ហូប
ឧទាហរណ៍ កពិផៅ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)