វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ផ ពាក្យដែលផ្ដើមដោយ "ផ" មាន 533 ពាក្យ
ទំព័រ 11 / 18
-
ផ្ទញ់ កិរិយាសព្ទ
ធ្វើឱ្យទញ់; ពោលពាក្យបន្ទច់បង្អាក់ឬសង្កត់សង្កិនឱ្យទញ់; ឱ្យទាល់ផ្លូវ, ទាល់សេចក្ដី
-
ផ្ទញ់ផ្ទាល់ កិរិយាសព្ទ
ផ្ទញ់ឱ្យទាល់សេចក្ដី។
-
ផ្ទប់ កិរិយាសព្ទ
ទប់ឱ្យនឹង, អង; ចោមស្ទាក់ព័ទ្ធ, ឱ្យនៅនឹង។
-
ផ្ទល់ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យផ្ទប់ថា
-
ផ្ទា នាម
ដីបាតទន្លេ, បាតបឹង, បាតស្ទឹងដែលដុះខ្ពស់ផុតពីទឹកមានសណ្ឋានដូចជាកោះ, ចួនកាលគេជីកអណ្ដូងត្រង់ទីនោះយកទឹកប្រើប្រាស់ក៏មាន ( និយាយតាមទម្លាប់ស្រុកខ្លះ )។
-
ផ្ទាត់ កិរិយាសព្ទ
រលាស់, វាត់, ខ្ទាតចេញឬលោតដោយកម្លាំងដែលប្រឹងចំកោងផ្ទាត់ម្រាមដៃ, កំពឹសផ្ទាត់លោតព្រាត ...។
-
ផ្ទាត់ផ្ទៀង
ផ្ទៀងឱ្យទៀងទាត់។
-
ផ្ទាន់ កិរិយាសព្ទ
បន្ទច់បង្អាក់សបឱ្យទាន់ដំណើរសម្ដីអ្នកម្ខាង
-
ផ្ទាប់ កិរិយាសព្ទ
ធ្វើឱ្យជាបន្ទាប់គ្នា, អែបទៀបខាងជាបន្ទាប់គ្នា, ដាក់ផ្សំបន្ទាប់គ្នា, ដាក់នែបពីលើ។
-
ផ្ទារ កិរិយាសព្ទ
ធ្វើឱ្យមានបន្ទារ
-
ផ្ទាល កិរិយាសព្ទ
ធ្វើឱ្យទាល; ដាក់ឱ្យទាបជិតភ្លើងដើម្បីឱ្យក្ដៅខ្លាំង, ឱ្យឆាប់ឆ្អិន។
-
ផ្ទាល់ កិរិយាសព្ទគុណកិរិយាគុណនាម
ចំពោះ, តទល់ចំពោះតែមួយនិងមួយ, ចំពោះតែខ្លួនមួយ, ដោយខ្លួនឯង
-
ផ្ទាល់មាត់
ផ្ទាល់មាត់និងមាត់
-
ផ្ទាំង នាម
បន្ទះធំ, ស្រទាប់ធំ, ផ្ទៃ
-
ផ្ទាំងចីវរ
ខណ្ឌនៃចីវរ
-
ផ្ទី នាម
ឈ្មោះស្មៅមួយពួកមានបន្លាខ្លះឥតបន្លាខ្លះ
-
ផ្ទីង កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យដាំទីង; គំហុក, ចាប់លើកផ្អៀងឬផ្កាប់សម្រេងទឹកឱ្យអស់ឥតសំចៃ
-
ផ្ទឹម កិរិយាសព្ទ
ធ្វើឱ្យទន្ទឹមគ្នា, ដាក់ទន្ទឹមធៀបគ្នា; ប្រដូចឱ្យស្មើគ្នា។
-
ផ្ទឹមផ្ទៀង
ផ្ទៀងធៀបគ្នា។
-
ផ្ទឺ នាម
ឈ្មោះប្រទាលព្រៃមួយប្រភេទពួករំដេងមើមប្រើធ្វើជាគ្រឿងសម្លឬគ្រឿងជ្រក់ជាដើមបាន។អ្នកស្រុកខ្លះហៅខ្ទី, អ្នកស្រុកខ្លះហៅខ្ទឺ។
-
ផ្ទុក កិរិយាសព្ទ
ដាក់បន្ទុកគឺលើកទម្ងន់ដាក់ឱ្យដល់បន្ទុក, ឱ្យពេញចំណុះ
-
ផ្ទុកផ្ដាក់ កិរិយាសព្ទ
ប្រគល់កិច្ចការជាបន្ទុកទៅឱ្យអ្នកណាម្នាក់, ទទួលបន្ទុកចំពោះកិច្ចការណាមួយ
-
ផ្ទុកផ្ទេរ
ផ្ទេរពីមួយផ្ទុកលើមួយ។
-
ផ្ទុយ គុណនាមគុណកិរិយា
ដែលច្រាសត្រឡប់, ដែលមិនស្របគ្នា, ដែលជាទំនាស់នឹងគ្នា
-
ផ្ទុយទៅវិញ ឈ.
ផ្ទុយពីនេះ, ខុសពីនេះ; ដោយឡែក
-
ផ្ទុរ នាម
ដំបូលរទេះ ( ហៅក្លាយជាផ្ទុលឬផ្ទូរក៏មាន )។
-
ផ្ទុះ កិរិយាសព្ទ
បែកខ្ទាតចេញយ៉ាងឆាប់ដោយកម្លាំងនិងមានសំឡេងខ្លាំងដោយសម្ពាធពីខាងក្នុងនិងអាចបង្កគ្រោះថ្នាក់
-
ផ្ទូរ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យផ្ទេរថាផ្ទេរផ្ទូរគឺផ្ទេរចុះផ្ទេរឡើងសម្រួលការ។
-
ផ្ទួន គុណនាមគុណកិរិយា
ដែលថែមៗ, ខ្ជាន់ៗដដែលៗ
-
ផ្ទៀង កិរិយាសព្ទ
ធ្វើឱ្យទៀងគឺពិនិត្យធៀបប្រៀបមើលឱ្យទៀង, ឱ្យត្រឹមត្រូវតាមបែប, គំរូ, ច្បាប់ដើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។