ផ្ទាល់
កិរិយាសព្ទគុណកិរិយាគុណនាម
អត្ថន័យ (2)
-
1
គុ.កិ., គុ.
ចំពោះ, តទល់ចំពោះតែមួយនិងមួយ, ចំពោះតែខ្លួនមួយ, ដោយខ្លួនឯង
ឧទាហរណ៍ ឱ្យផ្ទាល់ខ្លួន, ទទួលផ្ទាល់ដៃ, និយាយផ្ទាល់មាត់, ធ្វើការផ្ទាល់ខ្លួន។
-
2
កិរិយាសព្ទ
ធ្វើឱ្យទាល់ពាក្យទាល់សម្ដី
ឧទាហរណ៍ និយាយកុហកដូច្នេះបានជាគេផ្ទាល់ឱ្យរកហើបមាត់មិនរួច, អញដឹងពុតវាអស់ហើយចាំមើលអញផ្ទាល់វាម្ដង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)