វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 72 / 109
-
ប៉ាតូវិទ្យា នាម
( ម . ព . ជំងឺវិទ្យា )។
-
ប៉ាតេ នាម
ឈ្មោះចំណីមួយប្រភេទផ្សំពីសាច់ជ្រូកសាច់គោសាច់មាន់ឬត្រីចិញ្រ្ចាំឬកិនឱ្យម៉ដ្ឋលាយជាមួយគ្រឿងផ្សំមួយចំនួនទៀត
-
ប៉ាត់ ឧទានសព្ទ
សូរឮដោយរលាស់ចុងរំពាត់ទន់ជាដើម។
-
ប៉ាត់រញ៉ាត់ គុណកិរិយាគុណនាម
រលះរលាំងគ្រវាត់គ្រវែង
-
ប៉ាន កិរិយាសព្ទ
ពាសពីលើ, ស្រោបថែម, ដាក់ឬពាក់ប្រដាប់ដែលហៅថាប៉ាន
-
ប៉ានសក្ដិ នាម
សញ្ញាឋានន្តរសក្ដិដែលដាក់នៅលើដៃឬស្មាអាវឯកសណ្ឋានដើម្បីសម្គាល់ឋានន្តររបស់អ្នកពាក់។
-
ប៉ាន់ កិរិយាសព្ទគុណនាមនាម
សូនធាតុដីជ្រាយឱ្យកើតបានជារូបអ្វីៗ
-
ប៉ាន់ស្មាន កិរិយាសព្ទ
ប៉ាន់ប្រមាណគិតស្មានដោយប្រហាក់ប្រហែល
-
ប៉ាប់ ឧទានសព្ទ
សូរឮដោយវាយវាត់នឹងរំពាត់ជាដើម។
-
ប៉ាយ កិរិយាសព្ទ
សំពះ, ថ្វាយបង្គំ, គំនាប់។
-
ប៉ាយហួយ កិរិយាសព្ទ
តាំងសមាគមសម្ងាត់។
-
ប៉ារីប៉ាសស៊ុយ នាម
វិធីសាស្ត្រសងបំណុលក្នុងពេលតែមួយទៅឱ្យម្ចាស់បំណុលទាំងអស់តាមចំណែកស្មើៗគ្នាដោយមិនគិតពីទំហំនៃបំណុលរបស់ម្ចាស់បំណុលនីមួយៗ។
-
ប៉ារ៉ា គុណនាម
ដែលមានក្រឡានិងពណ៌ ( តាមធម្មតាបៃតងខ្មៅត្នោត ) មានសណ្ឋានដូចស្លឹកឈើចម្រុះគ្នា ( ជាឯកសណ្ឋានយោធានៅពេលបេសកកម្ម )
-
ប៉ារ៉ាតង់ នាម
ផ្ទាំងក្រណាត់កៅស៊ូប្រើសម្រាប់បាំងពន្លឺថ្ងៃភ្លៀងឬក៏ក្រាល
-
ប៉ារ៉េ នាម
មួកម្យ៉ាងរាងមូលសំប៉ែតដែលធ្វើពីសាច់ក្រណាត់ទន់និងមានខ្សែរុំតឹងព័ទ្ធជុំវិញក្បាលមួក
-
ប៉ាវ កិរិយាសព្ទ
ចេញលុយជំនួស
-
ប៉ាវគង កិរិយាសព្ទ
អំពាវនាវប្រាប់ឱ្យដឹងរាល់គ្នាដោយដើរវាយគងឱ្យលាន់ឮ; បើមានវាយស្គរផងហៅថាប៉ាវគងទួងភេរី ( មានប្រើតែពីក្នុងសម័យបុរាណយូរអង្វែងហើយ )។
-
ប៉ាស៊ីអ៊ី នាម
ឈ្មោះត្រីស្រកាកម្រមួយប្រភេទរស់នៅក្នុងទន្ថេមគង្គនៃខេត្តស្ទឹងត្រែង
-
ប៉ាហាំង នាម
ឈ្មោះសំណមួយប្រភេទ
-
ប៉ាហ៊ី នាម
ក្រុមសិល្បៈចល័តដែលដើរសម្ដែងរហស្សកម្មថ្ពឹនភ្នែកឬជាមួយនឹងសត្វដើម្បីទាក់ទាញអតិថិជនឱ្យទិញឱសថរបស់ខ្លួន
-
ប៉ិ សព្វនាម
អ៊ំប្រុសជាបងរបស់ឪពុក, ពាក្យសម្រាប់ហៅសាច់ថ្លៃឋានៈស្មើគ្នាសន្មតដូចកូនត្រូវហៅ។
-
ប៉ិក ឧទានសព្ទ
សូរឮដោយគោះបន្ទះឫស្សីជាដើម។
-
ប៉ិកួៈ នាម
( ម . ព . រលួស២)។
-
ប៉ិកៗ ឧទានសព្ទ
( ម . ព . ប៉ិក )។
-
ប៉ិច កិរិយាសព្ទ
លេចពន្លកឬលេចត្រួយបន្តិចឡើង
-
ប៉ិត កិរិយាសព្ទនាម
កាត់, ច្រាសឬចិតបញ្ឆិតជម្រាលឱ្យជ្រេទាបចុះជាងផ្នែកម្ខាង
-
ប៉ិតប៉ុត គុណកិរិយាគុណនាម
ដែលមានដំណើរត្បៀតគូទ
-
ប៉ិន គុណនាម
ប្រសប់, ស្ទាត់, ពូកែ, ជំនាញ
-
ប៉ិនប៉ាន់ គុណនាមគុណកិរិយា
ប៉ាន់ចុះប៉ាន់ឡើងវៀចវ៉ច
-
ប៉ិនប៉ៅ គុណនាម
ស្ទាត់ប្រាកដ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។