ប៉ិត
កិរិយាសព្ទនាម
អត្ថន័យ (2)
-
1
កិរិយាសព្ទ
កាត់, ច្រាសឬចិតបញ្ឆិតជម្រាលឱ្យជ្រេទាបចុះជាងផ្នែកម្ខាង
ឧទាហរណ៍ ប៉ិតជ្រុងតុ, ប៉ិតចុងផ្ទោង។
-
2
នាម
ឈ្មោះផ្ទះមួយបែបទីទៃពីផ្ទះកន្តាំង, ទីទៃពីផ្ទះរោងដោលគឺមានសណ្ឋានដូចគេប៉ិតត្រង់ចុងមេដំបូលទាំងពីរខាង
ឧទាហរណ៍ ផ្ទះប៉ិត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)