វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 67 / 109
-
បំភ័យ កិរិយាសព្ទ
ធ្វើឱ្យភ័យ, ធ្វើហេតុដែលមិនគួរភ័យឱ្យក្លាយទៅជាគួរភ័យ
-
បំភ្លាង គុណកិរិយា
( ព . បុ .) បណ្ដើរ : មើលបំភ្លាង, និយាយបំភ្លាងគឺមើលបណ្ដើរនិយាយបណ្ដើរ
-
បំភ្លាត់ កិរិយាសព្ទ
ធ្វើឱ្យភ្លាត់ឱ្យទាញចេញ។
-
បំភ្លាត់បំភ្លាំង
ធ្វើឱ្យភ្លាត់ភ្លាំង។
-
បំភ្លាំង កិរិយាសព្ទ
ធ្វើឱ្យភ្លាំងស្មារតី។
-
បំភ្លឺ កិរិយាសព្ទ
ធ្វើឱ្យភ្លឺគឺអុជភ្លើង, លើកភ្លើង, ទ្រោលភ្លើងឱ្យភ្លឺឬនិយាយពន្យល់ឱ្យភ្លឺគំនិតប្រាជ្ញា
-
បំភ្លឺជាតិ
( ព . ប្រ .) គឺញ៉ាំងជាតិរបស់ខ្លួនឱ្យភ្លឺឱ្យប្រព្រឹត្តទៀងត្រង់ឱ្យកាន់សុចរិតយុត្តិធម៌ ( ព . ផ្ទ .) បំព្រៃជាតិ )។
-
បំភ្លឺប្រទេស
ធ្វើប្រទេសរបស់ខ្លួនឱ្យភ្លឺលូតលាស់ចម្រើនឱ្យរុងរឿងឱ្យថ្កើងថ្កាន។
-
បំភ្លឺលោក
ញ៉ាំងលោកឱ្យភ្លឺឱ្យរុងរឿងឱ្យប្រកបដោយសុចរិតយុត្តិធម៌, ឱ្យបានសុខស្ងប់
-
បំភ្លូក កិរិយាសព្ទ
ធ្វើឱ្យភ្លូក, គំហុកឱ្យភ្លូក
-
បំភ្លេច កិរិយាសព្ទ
ធ្វើឱ្យភ្លេច, នាំឱ្យភ្លេចនឹកមិនឃើញ។
-
បំភ្លេចបំភ្លាំង
ធ្វើឱ្យភ្លេចភាំងស្មារតី។
-
បំភ្លៃ កិរិយាសព្ទ
បញ្ចូលថែម, កែមផ្សំ, លស់រំលងខ្លះមិនរៀបរៀងតាមលំដាប់
-
បំសុកូលិកង្គៈ នាម
អង្គរបស់ភិក្ខុអ្នកទ្រទ្រង់ឬប្រើប្រាស់នូវចីវរដែលប្រឡាក់អាចម៍ដីខ្ទុះឈាមគួរខ្ពើម ... ឈ្មោះធុតង្គទី១ក្នុងពួកធុតង្គទាំង១៣; ( ព . ពុ .)។
-
បះ កិរិយាសព្ទ
ហើបខ្ពស់ម្ខាងជាងម្ខាងឬងើបហើបឡើង, កម្រើកងើបឡើង
-
បះជើង កិរិយាសព្ទ
( សំនួន .) ខូចខាតបាត់បង់ឬបរាជ័យក្នុងមុខជំនួញឬការងារអ្វីមួយ
-
បះបោរ កិរិយាសព្ទគុណនាម
បះរជើបរជោររឹងទទឹងរបែររបោរមិនព្រមប្រតិបត្តិតាមបញ្ញត្តរបស់រាជការ។
-
ប៉ នាម
ក៏គឺតួបនុះឯងគ្រាន់តែដាក់មូសិកទន្ត ( ៉ ) នេះពីលើឱ្យមានសំឡេងតូចឆ្មារបន្ថើរបន្តិចជាងបប៉ុណ្ណោះ។ក្នុងភាសាសំស្ក្រឹតនិងបាលីមានតែសំឡេងប៉អានថាប៉ៈគ្មានសំឡេងបថាបៈទេ, ទោះបីផ្សំជាមួយនឹងព្យញ្ជនៈឯទៀតដែលមានបង្គាប់ឱ្យផ្សំបានក៏នៅតែមានសំឡេងថាប៉ៈដែរដូចជាប្ដៈ, ប្យៈ, ប្រៈ, ប្លៈ, ប្សៈជាដើម។ក្នុងភាសាខ្មែរយើងទោះបីជាសម្ដីខ្មែរសុទ្ធសាធក្ដីជាសម្ដីមានប្រភពជាសំស្ក្រឹតឬជាបាលីក្ដីក៏នៅតែមានសំឡេងជាប៉ដូច្នោះឯងវៀរលែងតែពាក្យណាដែលបុព្វបុរសរបស់យើងបាននិយាយប្រើសំឡេងប៉ជាបខ្លះទៅហើយនោះយើងក៏ត្រូវតែរក្សាសំឡេងរបស់លោកទុកឱ្យគង់នៅពីព្រោះធ្លាប់មាត់ថ្នឹកអស់ទៅហើយដូចជាបុគ្គល, បាទា, បិណ្ឌ, បុណ្យ, បុត្រជាដើមយើងនឹងនិយាយថាប៉ុគ្គល, ប៉ាទា, ប៉ិណ្ឌប៉ុណ្យ, ប៉ុត្រឱ្យខុសពីទម្លាប់នោះទៅវិញក៏ពុំកើតឡើយ។លំដាប់មេពាក្យទាំងអស់ក្នុងតួប៉នេះសុទ្ធតែមានសំឡេងជាប៉ទោះអានជាប៉ក្ដីជាប៉ៈក្ដីឥតមានសំឡេងបទេឯសំឡេងបមានក្នុងលំដាប់មេពាក្យខាងតួបឯណោះរួចហើយ។
-
ប៉ក ឧទានសព្ទ
សូរឮដោយវាយ, គោះឬដោយធ្លាក់មកត្រូវអ្វីមួយដែលរឹងស្រួយ
-
ប៉ក់ ឧទានសព្ទ
សូរឮដោយធ្លាក់ឬគោះអ្វីៗដែលមានសាច់រឹងហាប់ស្រាលឬស្ដើង
-
ប៉ក់ៗ ឧទានសព្ទ
( ម . ព . ប៉ក់ )។
-
ប៉ង កិរិយាសព្ទ
មានបំណងគឺផ្គងចំណង់ទុក
-
ប៉ង់កាត នាម
ផ្លាកធ្វើពីឈើឬក្រដាសក្រាស់។ល។ដែលនៅលើនោះមានសរសេរអក្សរសម្រាប់លើកបង្ហាញព័ត៌មានទាក់ទងនឹងអ្វីមួយ។
-
ប៉ង់ស្មង់ កិរិយាសព្ទ
លាបថ្នាំរបួសឬដំបៅនិងរុំដោយក្រណាត់ឬបង់រុំ
-
ប៉ច ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យពៀចពៀចប៉ចគឺពៀចផតវៀចវ៉ច។
-
ប៉ន់ គុណនាម
ដែលខ្ទេចមិនសល់, ដែលទក់សព្វ
-
ប៉បិល គុណកិរិយា
( ម . ព . ប៉ប្រិល )។
-
ប៉ប៉ក នាម
ឈ្មោះសំពត់អន្លូញអំបោះមួយបែបអន្ទងសចាក់ខ្មៅសាច់គ្រើម
-
ប៉ប៉ប់ ឧទានសព្ទ
សូរឮប៉ប់ៗឬប៉ាប់ៗច្រើនដង។
-
ប៉ប៉ាក់ប៉ប៉ើក គុណកិរិយា
ដែលប៉ាក់ប៉ើកៗរឿយៗ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។