ប៉
អត្ថន័យ
-
1
នាម
ក៏គឺតួបនុះឯងគ្រាន់តែដាក់មូសិកទន្ត ( ៉ ) នេះពីលើឱ្យមានសំឡេងតូចឆ្មារបន្ថើរបន្តិចជាងបប៉ុណ្ណោះ។ក្នុងភាសាសំស្ក្រឹតនិងបាលីមានតែសំឡេងប៉អានថាប៉ៈគ្មានសំឡេងបថាបៈទេ, ទោះបីផ្សំជាមួយនឹងព្យញ្ជនៈឯទៀតដែលមានបង្គាប់ឱ្យផ្សំបានក៏នៅតែមានសំឡេងថាប៉ៈដែរដូចជាប្ដៈ, ប្យៈ, ប្រៈ, ប្លៈ, ប្សៈជាដើម។ក្នុងភាសាខ្មែរយើងទោះបីជាសម្ដីខ្មែរសុទ្ធសាធក្ដីជាសម្ដីមានប្រភពជាសំស្ក្រឹតឬជាបាលីក្ដីក៏នៅតែមានសំឡេងជាប៉ដូច្នោះឯងវៀរលែងតែពាក្យណាដែលបុព្វបុរសរបស់យើងបាននិយាយប្រើសំឡេងប៉ជាបខ្លះទៅហើយនោះយើងក៏ត្រូវតែរក្សាសំឡេងរបស់លោកទុកឱ្យគង់នៅពីព្រោះធ្លាប់មាត់ថ្នឹកអស់ទៅហើយដូចជាបុគ្គល, បាទា, បិណ្ឌ, បុណ្យ, បុត្រជាដើមយើងនឹងនិយាយថាប៉ុគ្គល, ប៉ាទា, ប៉ិណ្ឌប៉ុណ្យ, ប៉ុត្រឱ្យខុសពីទម្លាប់នោះទៅវិញក៏ពុំកើតឡើយ។លំដាប់មេពាក្យទាំងអស់ក្នុងតួប៉នេះសុទ្ធតែមានសំឡេងជាប៉ទោះអានជាប៉ក្ដីជាប៉ៈក្ដីឥតមានសំឡេងបទេឯសំឡេងបមានក្នុងលំដាប់មេពាក្យខាងតួបឯណោះរួចហើយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)