វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 53 / 109
-
បុរិសៈ នាម
បុរស « ប្រុស » អ្នកបំពេញចិត្តមាតាបិតា។
-
បុរី នាម
ក្រុង; ខែត្រធំ; រដ្ឋមណ្ឌល។
-
បុរីរក្ស នាម
ការរក្សាបុរី។
-
បុរីរម្យ គុណនាមនាម
ដែលមានសេចក្ដីរីករាយចំពោះបុរី។
-
បុរេគត គុណនាម
ដែលកើតមុនឬមានពីមុន។
-
បុរេជម្រើស នាម
ជម្រើសមួយតម្លៃមួយឬលក្ខខណ្ឌមួយដែលកំណត់ទុកជាមុនហើយប្រើជាស្វ័យប្រវត្តិប្រសិនបើគ្មានការផ្លាស់ប្ដូរដោយការី។
-
បុរេនិច្ឆ័យ នាម
ការសន្និដ្ឋានការវិនិច្ឆ័យឬការវាយតម្លៃទុកជាមុនដោយមិនទាន់ស្វែងយល់រកការពិតឱ្យបានច្បាស់លាស់
-
បុរេប្រទាន គុណនាម
ដែលប្រគល់ឱ្យជាមុន
-
បុរេប្រវត្តិ គុណនាមនាម
មុនកាលសម័យប្រវត្តិសាស្រ្ត, ដែលកើតឡើងមុនកាលសម័យប្រវត្តិសាស្រ្ត
-
បុរេប្រវត្តិវិទូ នាម
អ្នកប្រាជ្ញខាងបុរេប្រវត្តិវិទ្យា។
-
បុរេប្រវត្តិវិទ្យា នាម
វិទ្យាសាស្រ្តឬមុខវិជ្ជាដែលសិក្សាអំពីអ្វីៗដែលបានកើតឡើងមុនពេលមនុស្សចេះបង្កើតនិងប្រើប្រាស់អក្សរ។បុរេប្រវត្តិវិទ្យាធ្វើការសិក្សាអំពីជីវភាពរបស់មនុស្សដំបូងៗ។
-
បុរេប្រវត្តិសាស្រ្ត នាម
កាលសម័យមុនពេលមានឯកសារសរសេរ
-
បុរេពិសោធន៍ គុណនាម
ដែលមានមុនបទពិសោធ។នៅក្នុងទស្សនវិជ្ជាវាទាក់ទងទៅនឹងពុទ្ធិដែលគេទទួលបានដោយមិនផ្អែកលើបទពិសោធពោលគឺគេទទួលបានពុទ្ធិនោះតាមការពិចារណាបែបអនុមានញែកតែមួយប៉ុណ្ណោះ។
-
បុរេភត្ត នាម
វេលាមុនភត្តគឺពេលមុនបរិភោគបាយថ្ងៃត្រង់។
-
បុរេភត្តកាល នាម
( ម . ព . បុរេភត្ត )។
-
បុរេភត្តកិច្ច នាម
ពេលមុននៃភត្តកិច្ច, ពេលមុនបរិភោគបាយថ្ងៃត្រង់ ( មានន័យប្រហែលគ្នានឹងបុរេភត្ត )។
-
បុរេលក្ខខណ្ឌ នាម
លក្ខខណ្ឌដែលគេកំណត់ទុកជាមុន
-
បុរេសកម្ម គុណនាម
ដែលធ្វើសកម្មភាពជាមុនឬការត្រៀមជាមុនដើម្បីបង្ការបម្រុងការពារបញ្ចៀសឬទប់ទល់នឹងផលវិបាកអវិជ្ជមាននៃវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឬដើម្បីទាញយកអត្ថប្រយោជន៍ពីដំណើរវិវត្តនៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
-
បុរេសនា នាម
ការគិតទុកជាមុននូវរឿងរ៉ាវណាមួយដែលអាចនឹងកើតឡើង។
-
បុរេសមិទ្ធិលទ្ធភាព នាម
មុនសមិទ្ធិលទ្ធភាព។
-
បុរេសមុច្ឆេទ នាម
ការកាត់ផ្តាច់ឬការដកហូតទុកជាមុន។
-
បុរេសី នាម
អ្នករុករករ៉ែមាសប្រេងកាតឬធនធានធម្មជាតិមានតម្លៃនានានៅក្នុងដីឬលើដី។
-
បុរេអវសិដ្ឋ នាម
ប្រាក់ដែលសល់កាលពីមុនមិនទាន់បានស្នើសុំដក។
-
បុរោហិត នាម
ព្រាហ្មណ៍អ្នកបំពេញប្រយោជន៍ដល់បុរីឬអ្នកធ្វើនូវសេចក្ដីទំនុកបម្រុងដល់នគរគឺព្រាហ្មណ៍ដែលជារាជគ្រូឬព្រាហ្មណ៍ជាអ្នកចាត់ការធ្វើយញ្ញពិធីក្នុងរាជត្រកូលតាមលទ្ធិព្រាហ្មណ៍។
-
បុល កិរិយាសព្ទ
បណ្ដាក់ទ្វេឬបណ្ដាក់មួយជាពីរគឺបណ្ដាក់អ្វីៗមានស្រូវជាដើមកាលដែលយកពីគេមកឬឱ្យទៅគេតែ១ភាគលុះដល់កាលរដូវត្រូវសងឬត្រូវយកវិញជាពីរភាគ
-
បុល្លិកា នាម
( ព . សា .) ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងពាក្យបំណុលថាបំណុលបុល្លិកា។
-
បុសនាគ នាម
ឈ្មោះឈើមួយប្រភេទស្លឹកស្រដៀងនឹងរំដួលផ្កាស្រដៀងនឹងផ្កាសុរភីតែធំៗជាងមានក្លិនក្រអូបល្អ, ដើមប្រើការធ្វើជាគ្រឿងផ្ទះរាយរងក៏បាន
-
បុស្បា នាម
ផ្កាគ្រប់យ៉ាង។
-
បុស្បុក នាម
ទីអាសានៈឬវេទិកាមានសណ្ឋានជាបល្ល័ង្កខ្ពស់ទ្ររងដោយជើងកោសច្រើនថ្នាក់, មានសសរបួន, រាង៤ជ្រុងស្រដៀងនឹងបារាំកំពូល, ដំបូលមានកំពូលរាងច្រឡោសណ្ឋានដូចកំពូលប្រាសាទក៏មាន, រាងមូលជាកន្សោមតាឱឬកន្សោមផ្កាក៏មាន, វិចិត្ររចនាដោយផ្ការំយោលផ្សេងៗតាមគួរដល់ការប្រកប, ប្រើជាទីសម្រាប់គង់នៃព្រះមហាក្សត្រក្នុងព្រះរាជពិធីរាជាពិសេកនៅវេលាថ្វាយព្រះសិទ្ធរស ( ស្រោចទឹក ) និងសម្រាប់ប្រើក្នុងពិធីស្រោចទឹកចម្រើនព្រះជន្មនៃសម្ដេចព្រះសង្ឃនាយកជាដើម។
-
បុស្ស នាម
ឈ្មោះខែទី២តាមចន្ទគតិមាន៣០ថ្ងៃ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។