បុស្បុក
អត្ថន័យ
-
1
នាម
ទីអាសានៈឬវេទិកាមានសណ្ឋានជាបល្ល័ង្កខ្ពស់ទ្ររងដោយជើងកោសច្រើនថ្នាក់, មានសសរបួន, រាង៤ជ្រុងស្រដៀងនឹងបារាំកំពូល, ដំបូលមានកំពូលរាងច្រឡោសណ្ឋានដូចកំពូលប្រាសាទក៏មាន, រាងមូលជាកន្សោមតាឱឬកន្សោមផ្កាក៏មាន, វិចិត្ររចនាដោយផ្ការំយោលផ្សេងៗតាមគួរដល់ការប្រកប, ប្រើជាទីសម្រាប់គង់នៃព្រះមហាក្សត្រក្នុងព្រះរាជពិធីរាជាពិសេកនៅវេលាថ្វាយព្រះសិទ្ធរស ( ស្រោចទឹក ) និងសម្រាប់ប្រើក្នុងពិធីស្រោចទឹកចម្រើនព្រះជន្មនៃសម្ដេចព្រះសង្ឃនាយកជាដើម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)