វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 37 / 109
-
បាក់រទេះ កិរិយាសព្ទ
( ព . ប្រ .) លង់ទ្រនេសទៅណាមិនរួចដោយត្រូវនឹងគ្រឿងប្រហារមានរបួសជាទម្ងន់, ដូចជារទេះបាក់ ( និយាយចំពោះតែសត្វកាច )
-
បាក់សាច់ គុណនាម
ដែលប្រែសាច់រកកល់ស្អុយខូចរសជាតិប្រក្រតីដើម ( ច្រើនប្រើចំពោះតែត្រី )
-
បាក់ស្បាត កិរិយាសព្ទគុណកិរិយា
បាក់ចិត្តខ្លាចរអាលែងហ៊ានបញ្ចេញរូបស្បាតតទៅទៀត
-
បាក់ស្មារតី កិរិយាសព្ទ
ឆាប់ភ័យខ្លាចលែងមានសេចក្ដីក្លាហាននិងទំនុកចិត្តលើខ្លួនឯងដោយសារនរណាម្នាក់ឬព្រឹត្តិការណ៍ណាមួយដែលធ្វើឱ្យគេលែងចង់ធ្វើរឿងដដែលនោះ។
-
បាក់អំនួត កិរិយាសព្ទ
ខូចអំនួតលែងហ៊ានអួតតទៅទៀតព្រោះអួតហួសហេតុលើសទំនង។
-
បាខែង នាម
ឈ្មោះភ្នំតូច១ក្នុងខែត្រសៀមរាប, មានប្រាសាទថ្មបុរាណតូចមួយនៅលើនោះ។
-
បាគង នាម
ឈ្មោះប្រាសាទថ្មបុរាណ១នៅស្រុកសូទ្រនិគម ( ស្រុករលួស ) ក្នុងខែត្រសៀមរាប។
-
បាគោ នាម
ឈ្មោះប្រាសាទបុរាណ១ក្នុងស្រុកសូទ្រនិគមនៅខាងជើងប្រសាទបាគង។
-
បាង នាម
មាត់ច្រកសមុទ្រដែលមានសណ្ឋានលយលូកចេញ
-
បាងកក នាម
ឈ្មោះក្រុងរបស់ប្រទេសសៀមដែលតាំងជារាជធានីសព្វថ្ងៃនេះ; ក្នុងសម័យនេះសៀមហៅថាក្រុងទេពមហានគរឬហៅត្រឹមតែក្រុងទេពក៏បាន។
-
បាច កិរិយាសព្ទ
លើកជះ, សាច, ប្រាយ
-
បាចទឹក កិរិយាសព្ទ
( សំនួន .) និយាយចោទប្រកាន់ឬទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។
-
បាចសរ នាម
ឈ្មោះល្បែងលេងទឹកមួយប្រភេទសម្រាប់ពួកក្មេងលេងបាចទឹកមុជទឹកចាប់ញៀចគ្នាគឺក្មេងម្នាក់បាចទឹកទៅរកក្មេងម្នាក់ដោយស្រែកថាបាចសរ! ហើយមុជគេចក្នុងទឹក, ក្មេងម្នាក់ដែលមិនមុជទឹកនោះប្រុងចាំចាប់ញៀច, បើឃើញងើបត្រង់ជិតខ្លួនក៏ស្ទុះទៅចាប់ស្លឹកត្រចៀកជាប់ស្រែកថាញៀច!, បើអ្នកមុជងើបនោះគេចរួចក៏ខានញៀច
-
បាចសាច កិរិយាសព្ទ
( ម . ព . បាច )។
-
បាចិត្តិយៈ នាម
ឈ្មោះអាបត្តិពួកមួយ ( ក្នុងអាបត្តិ៧កង ) ជាទោសសម្រាប់ភិក្ខុឬភិក្ខុនីក្នុងព្រះពុទ្ធសាសនា ( ព . វិ .)។
-
បាច់ កិរិយាសព្ទនាម
សំណុំអ្វីៗដែលគេចងរួមគ្នាមិនឱ្យរាត់រាយ
-
បាញ ប.
ពាក្យបរិវាររបស់ពាក្យបូញ
-
បាញ់ កិរិយាសព្ទនាម
ប្រហារឬលោះដោយអាវុធមានកាំគឺអាវុធដែលមានគ្រាប់, មានរំសេវឬមានព្រួញ
-
បាញ់កាញ់ នាម
ម្សៅខ្សាយចំហុយហាន់ជាបន្ទះសរសៃ។
-
បាញ់ចានឿក នាម
( ម . ព . ក្រឡោជី )។
-
បាញ់ឆែវ នាម
( ម . ព . អំបែងស្នូល )។
-
បាញ់ឌុក នាម
ឈ្មោះបង្អែមមួយប្រភេទស្រដៀងនឹងនំកូរមានពណ៌បៃតងដោយសារទឹកស្លឹកតើយប៉ុន្តែមានរសសាបពេលបរិភាគគេលាយជាមួយនឹងទឹកស្ករល្ងនិងខ្ទិះដូង។
-
បាញ់បែវ នាម
ឈ្មោះនំមួយប្រភេទរាងមូលសំប៉ែតធ្វើពីម្សៅខ្សាយម្សៅឆាដាក់ស្នូលសណ្ដែកពីលើចំហុយដាក់ក្នុងពែង។
-
បាញ់បោះ កិរិយាសព្ទ
ប្រើអាវុធឬកាំភ្លើងអនាធិបតេយ្យ
-
បាញ់រង នាម
ឈ្មោះអង្គញ់កោយគឺអង្គញ់ដែលសម្រាប់បោះសម្រាប់បាញ់។
-
បាញ់វង់ កិរិយាសព្ទ
បាញ់ចន្លោងគឺបាញ់តម្រង់ឱ្យព្រួញឬគ្រាប់ចូលក្នុងប្រហោងមណ្ឌលមូលដែលកំណត់។
-
បាញ់ស៊ុង នាម
ឈ្មោះម្ហូបមួយប្រភេទស្រដៀងនំបញ្ចុកតែមានសរសៃធំជាងបរិភោគផ្សំជាមួយនឹងសាច់ឆ្អិនបន្លែស្រស់លាយនឹងទឹកត្រី។
-
បាញ់ហយ នាម
ឈ្មោះម្ហូបមួយប្រភេទស្រដៀងនំបញ្ចុកតែមានសរសៃល្អិតជាងបរិភោគផ្សំជាមួយនឹងសាច់ឆ្អិនបន្លែស្រស់លាយនឹងទឹកត្រី
-
បាញ់អ៊ិច នាម
ឈ្មោះនំមួយប្រភេទរាងមូលសំប៉ែតធ្វើពីម្សៅដំណើបស្នូលសណ្ដែកទ្រាប់ស្លឹកចេកចំហុយរួចលាបខ្ទិះដូងពីលើ។
-
បាដាង នាម
( ម . ព . កងគ្រាប់ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។