បាចសរ
នាម
អត្ថន័យ
-
1
នាម
ឈ្មោះល្បែងលេងទឹកមួយប្រភេទសម្រាប់ពួកក្មេងលេងបាចទឹកមុជទឹកចាប់ញៀចគ្នាគឺក្មេងម្នាក់បាចទឹកទៅរកក្មេងម្នាក់ដោយស្រែកថាបាចសរ! ហើយមុជគេចក្នុងទឹក, ក្មេងម្នាក់ដែលមិនមុជទឹកនោះប្រុងចាំចាប់ញៀច, បើឃើញងើបត្រង់ជិតខ្លួនក៏ស្ទុះទៅចាប់ស្លឹកត្រចៀកជាប់ស្រែកថាញៀច!, បើអ្នកមុជងើបនោះគេចរួចក៏ខានញៀច
ឧទាហរណ៍ លេងបាចសរ, ល្បែងបាចសរ (ល្បែងបាចទឹកសររកគ្នា)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)