វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 28 / 109
-
បបោស កិរិយាសព្ទ
បោសថ្នមៗរឿយៗ។
-
បបោសអង្អែល កិរិយាសព្ទ
ស្ទាបអង្អែលថ្និតថ្នមរឿយៗដោយវិស្សាសៈឬដោយសេចក្ដីស្នេហា។
-
បប្ផាសំ នាម
( ម . ព . សួត )។
-
បពិត្រ នាម
អ្នកដែលមានសម្បត្តិជាគ្រឿងនាំចិត្តឱ្យរីករាយឬអ្នកដែលឆ្អែតឆ្អន់ស្កប់ស្កល់ដោយសម្បត្តិ។
-
បព៌ត នាម
ភ្នំ។ភ្នំមាន៣ប្រភេទគឺភ្នំដីសុទ្ធ, ភ្នំថ្មសុទ្ធ ( ឥតមានដើមឈើ ) និងភ្នំលាយថ្មនិងដី ( មានដើមឈើ )។បណ្ដាភ្នំទាំង៣ប្រភេទនេះភ្នំដីសុទ្ធនិងភ្នំលាយថ្មនិងដីមានប្រយោជន៍ច្រើនជាងភ្នំថ្មសុទ្ធ
-
បព្វជិត គុណនាម
ដែលបួសរួចហើយ។
-
បព្វជិតនាម នាម
ឈ្មោះនៃអ្នកបួស, ឈ្មោះសម្រាប់អ្នកបួស ( ដែលប្រើជាបាលី ) គឺនាមដែលចុះលើសន្លឹកឆាយាសម្រាប់ភិក្ខុឬដែលចុះលើសន្លឹកសង្ឃដីកាសម្រាប់សាមណេរសម្រាប់ហៅជាជំនួសនាមកាលដែលនៅជាគ្រហស្ថ, ដូចជានាមថាខេមានន្ទោ, ខេមាភិរតោ, ចន្ទាភោ, ជោតញ្ញាណោ, ពុទ្ធរក្ខិតោជាដើម
-
បព្វជិតឧបជីវិក នាម
អ្នកដែលបួសក្នុងសាសនាគ្រាន់តែចិញ្ចឹមជីវិតប៉ុណ្ណោះពុំគិតដល់ការខុសត្រូវតាមច្បាប់សាសនាឡើយ។
-
បព្វជ្ជន្តេវាសិក នាម
ម . ព . អន្តេវាសិក )។
-
បព្វជ្ជា នាម
ការបួស, ផ្នួស
-
បព្វជ្ជាកម្ម នាម
ការបំបួសកុលបុត្តឱ្យបានជាសាមណេរ
-
បព្វជ្ជាចារ្យ នាម
អាចារ្យអ្នកបំបួសឬគ្រូបំបួសគឺភិក្ខុដែលជាគ្រូបំបួសកុលបុត្រឱ្យបានជាសាមណេរ។
-
បព្វជ្ជានិសង្ស នាម
អានិសង្សផ្នួស។
-
បព្វជ្ជាបេក្ខៈ នាម
អ្នកសម្លឹងយកនូវបព្វជ្ជា, កុលបុត្រអ្នកប្រាថ្នាចង់បួសជាសាមណេរ។
-
បព្វជ្ជាវិធី នាម
បែបបំបួសឬរបៀបបំបួស។
-
បព្វតរាជ នាម
ស្ដេចភ្នំ ( ភ្នំហិមពាន្តឬភ្នំហិមាល័យ )។
-
បព្វតា នាម
គិរី, ភ្នំ
-
បព្វាជនីយកម្ម នាម
ឈ្មោះទណ្ឌកម្មមួយយ៉ាងដែលសង្ឃត្រូវបណ្ដេញភិក្ខុអ្នកមានទោសខុសគួរដល់ការបណ្ដេញចេញពីវត្ត។ការបំបរបង់មនុស្សដែលមានទោសត្រូវរាជការបណ្ដេញឱ្យចេញផុតពីស្រុកឬពីដែនឱ្យទៅនៅក្នុងទីណាមួយមានកំណត់ក៏ហៅបព្វាជនីយកម្មដែរ។
-
បព្វៈ នាម
សន្លាក់; ថ្នាំង; ថ្នាក់; សង្កាត់; សង្កាត់សេចក្ដី
-
បម ប.
ថ្នម; ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យបី
-
បមាណភាគ នាម
ចំណែកនៃអ្វីមួយដែលគេរាប់; ចំនួនបរិមាណចំណែកនៃអ្វីមួយដែលគេកំណត់, កូតា។
-
បមាណលេខនា នាម
ការសិក្សាអំពីគំនូសតាងដែលបង្ហាញពីទំនាក់ទំនងរវាងលេខឬចំនួនជាមួយមាត្រដ្ឋាន។
-
បមាណីយ នាម
កម្រិតនៃគុណភាពនៃអ្វីមួយដែលសន្មតយក; ស្ដង់ដា។
-
បមាថកម្ម នាម
ការមើលងាយ; ការបៀតបៀនការញាំញីឬការធ្វើទុក្ខបុកម្នេញឱ្យគេលំបាក។
-
បម្រាប កិរិយាសព្ទ
ប្រាបឱ្យរាប, ឱ្យបាក់ស្បាត
-
បម្រាប់ នាម
ការប្រាប់, ការប្រាប់ឱ្យធ្វើតាម
-
បម្រាប់ប្រធាន នាម
( ម . ព . ប្រណាប់ប្រធាន )។
-
បម្រាម នាម
សំបុត្រហាមប្រាម, សេចក្ដីហាមប្រាម
-
បម្រាមគោចរ នាម
វិធានការរដ្ឋបាលដែលហាមមនុស្សធ្វើដំណើរនៅចន្លោះម៉ោងជាក់លាក់ណាមួយជាពិសេសនៅពេលយប់ក្នុងកាលៈទេសៈនៃសង្រ្គាមភាពវឹកវរផ្នែកនយោបាយគ្រោះមហន្តរាយឬការរាតត្បាតនៃជំងឺឆ្លងជាសកល
-
បម្រាស កិរិយាសព្ទ
ធ្វើឱ្យប្រាសឱ្យឃ្លាតចេញ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។