រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

បព្វជិតនាម

នាម

អត្ថន័យ

  1. 1

    នាម

    ឈ្មោះ​នៃ​អ្នក​បួស, ឈ្មោះ​សម្រាប់​អ្នក​បួស ( ដែល​ប្រើ​ជា​បាលី ) គឺ​នាម​ដែល​ចុះ​លើ​សន្លឹក​ឆាយា​សម្រាប់​ភិក្ខុ​ឬដែល​ចុះ​លើ​សន្លឹក​សង្ឃ​ដីកា​សម្រាប់​សាមណេរ​សម្រាប់​ហៅ​ជា​ជំនួស​នាម​កាល​ដែល​នៅ​ជា​គ្រហស្ថ, ដូច​ជា​នាម​ថា​ខេមាន​ន្ទោ, ខេមា​ភិរតោ, ចន្ទា​ភោ, ជោតញ្ញាណោ, ពុទ្ធ​រក្ខិតោ​ជាដើម

    ឧទាហរណ៍ ភិក្ខុសួស្តិ៍​សយ​មានបព្វជិតនាមជា​ព្រហ្មបណ្ឌិតោ; សាមណេរមាស​ម៉ុម​មានបព្វជិតនាមជា​សីលានន្ទោ។ល។​តាមទម្លាប់ឬលំអានក្នុងវិន័យពុទ្ធសាសនា, កាលបើកុលបុត្តបានបួសជាសាមណេរឬបានឧបសម្បទាជាភិក្ខុរួចហើយ​គេមិនហៅឈ្មោះដើមកាលដែលនៅជាគ្រហស្ថនោះទេ​គេហៅចំពោះតែបព្វជិតនាមជានិច្ច​ទោះសរសេរចុះក្នុងបញ្ជីឬក្នុងលិខិតផ្សេងៗ​ជាផ្លូវការ​ក៏គេប្រើចំពោះតែបព្វជិតនាមនោះឯង​អ្នកផងគេស្គាល់តែនាមក្នុងផ្នួសថាជាឈ្មោះនៃភិក្ខុឬសាមណេរនោះៗប៉ុណ្ណោះ។ (អ្នកឥណ្ឌា, លង្កា, ភូមា, មន, គេប្រតិបត្តិតាមបែបនេះជាដរាប)។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម