វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 105 / 109
-
ប្រួល ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យប្រែថាប្រែប្រួលគឺប្រែត្រឡប់, ប្រែចុះប្រែឡើង; ប្រែឃ្លាតចាកប្រក្រតីដើម។
-
ប្រើ កិរិយាសព្ទ
បង្គាប់, បង្គាប់ឱ្យធ្វើតាម; ប្រកបកិច្ចតាមត្រូវការ; ចាយវាយ; ធ្វើឱ្យជួយកម្លាំង
-
ប្រើកម្លាំងបាយ កិរិយាសព្ទ
ប្រើតែកម្លាំងកាយមិនប្រើប្រាជ្ញា។
-
ប្រើទំលែងខ្ពស់
កុំអាលប្រញាប់អង្គុយលើទីខ្ពស់មុនគេអញ្ជើញ
-
ប្រើប្រាស់ កិរិយាសព្ទ
ប្រើទាំងសព្វទាំងគ្រប់, ប្រើតាមតែប្រទះ។
-
ប្រើល្បិច កិរិយាសព្ទ
រិះរកមធ្យោបាយបញ្ឆោតនរណាម្នាក់ឱ្យទុកចិត្តឬរកគន្លឺះដើម្បីពន្យល់ឱ្យនរណាម្នាក់ឆាប់ជឿឬយល់។
-
ប្រើវក់វី កិរិយាសព្ទ
ប្រើច្រើន, ប្រើឱ្យធ្វើការច្របូកច្របល់ហួសប្រមាណ។
-
ប្រើស នាម
ឈ្មោះសត្វចតុប្បាទព្រៃពួកក្ដាន់, មានស្នែងបែកខ្នែងជាចម្ពាម។
-
ប្រឿង គុណនាម
ដែលមានសម្បុរយ៉ាងខ្ចីស្ទើរ
-
ប្រៀច ឧទានសព្ទ
សូរឮដោយជាន់, ច្របាច់, កិនសង្កត់អ្វីៗដែលជ្រាយរអៀច។
-
ប្រៀន កិរិយាសព្ទប.
បង្រៀន។
-
ប្រៀនប្រដៅ កិរិយាសព្ទ
ស្ដីប្រដៅឱ្យហាត់រៀន, ប្រដៅឱ្យបានបទ, ស្ដីប្រដៅញឹកញយឱ្យដឹងកិច្ចការឬវត្តប្រតិបត្តិផ្សេងៗ។
-
ប្រៀប កិរិយាសព្ទ
ធៀប, ប្រដូច។
-
ប្រៀបធៀប កិរិយាសព្ទ
ធៀបប្រដូច, ប្រដូចដោយធៀបគ្នា។
-
ប្រៀបប្រាយ គុណនាម
ដែលផ្សែផ្សំប្រដូចគ្នា
-
ប្រៀបផ្ទឹម កិរិយាសព្ទ
ផ្ទឹមប្រដូចគ្នា។
-
ប្រេកង់ នាម
ចំនួនព្រឹត្តិការណ៍ដែលកើតឡើងដដែលៗក្នុងមួយខ្នាតពេល។
-
ប្រេង នាម
វត្ថុរាវរអិលសម្រាប់លាប, សម្រាប់ធ្វើម្ហូប, សម្រាប់អុជ
-
ប្រេងកាត នាម
ប្រេងម្យ៉ាងដែលយកចេញពីក្នុងដីឬក្រោមសមុទ្រសម្រាប់ដុតឬអុជបំភ្លឺ។
-
ប្រេងកូឡា នាម
ឱសថម្យ៉ាងមានលក្ខណៈជាក្រមួនប្រើសម្រាប់លាបរឹតបំបាត់ការឈឺចាប់ថ្លោះគ្រេចសត្វទិចឬខាំ។
-
ប្រេងខ្យល់ នាម
ថ្នាំព្យាបាលមួយប្រភេទមានលក្ខណៈរាវនិងមានសារធាតុម៉ង់តុលប្រើសម្រាប់លាបរឹតលើស្បែកបំបាត់កន្ទួលរមាស់ហិតឬហឺតបំបាត់អាការៈវិលមុខចុកពោះជាដើម
-
ប្រេងឆា នាម
ប្រេងចម្រាញ់ចេញពីធញ្ញជាតិប្រើសម្រាប់ឆាចៀនជាដើម។
-
ប្រេងឆៅ នាម
រ៉ែប្រេងដែលមិនទាន់ចម្រាញ់ចេញទៅជាឥន្ធនៈណាមួយ
-
ប្រេងដូង នាម
ប្រេងដែលចម្រាញ់ចេញពីសាច់ដូងទុំ
-
ប្រេងម៉ាស៊ីន នាម
ប្រេងសម្រាប់ជួយរំអិលគ្រឿងម៉ាស៊ីនឱ្យដំណើរការបានល្អ
-
ប្រេងម៉ាស៊ូត នាម
ប្រភេទឥន្ធនៈរាវម្យ៉ាងប្រើជាថាមពលឱ្យម៉ាស៊ីនមានចលនា។
-
ប្រេងរំអិល នាម
( ម . ព . ប្រេងម៉ាស៊ីនក្នុងប្រេង១)។
-
ប្រេងសណ្ដែក នាម
ប្រេងដែលចម្រាញ់ពីសណ្ដែកប្រើធ្វើម្ហូបអាហារ។
-
ប្រេងស្រល់ នាម
វត្ថុរាវដែលចម្រាញ់ចេញពីដើមស្រល់សម្រាប់លាបលើស្បែកឬបម្រើបម្រាស់ផ្សេងៗ
-
ប្រេត នាម
សត្វកើតក្នុងអបាយភូមិពួកមួយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។