ប្រេងខ្យល់
អត្ថន័យ (2)
-
1
នាម
ថ្នាំព្យាបាលមួយប្រភេទមានលក្ខណៈរាវនិងមានសារធាតុម៉ង់តុលប្រើសម្រាប់លាបរឹតលើស្បែកបំបាត់កន្ទួលរមាស់ហិតឬហឺតបំបាត់អាការៈវិលមុខចុកពោះជាដើម
ឧទាហរណ៍ គេប្រើប្រេងខ្យល់សម្រាប់បំបាត់អាការពុលឡាន។
-
2
នាម
ឈ្មោះឈើមួយប្រភេទមានកំណើតក្នុងប្រទេសអូស្ត្រាលីដើមវាមានសំបកពណ៌សរាងស្រឡូនឡើងលើកម្ពស់ពី៩ម៉ែត្រទៅ៥៥ម៉ែត្រច្រើនដុះលើដីទំនាបស្លឹកវាមានក្លិនហាងៗនិងហឹរៗហើយផ្លែវាជាចង្កោមៗមានសណ្ឋានមូលៗរាងរឹងដូចឈើនិងមានផ្កាពណ៌ស។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)