វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ន ពាក្យដែលផ្ដើមដោយ "ន" មាន 598 ពាក្យ
ទំព័រ 1 / 20
-
ន នាម
តួអក្សរទី៥ក្នុងវគ្គទី៤នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថានមានអក្ខរសូរអន្តរជាតិ [n] ព្យញ្ជនៈសូរច្រមុះមានទីបន្លឺនៅធ្មេញនិងជាសូរស្ទះឃោសៈ។
-
នក គុណនាម
ដែលចេញនៅក្រៅមុខតំណែងរាជការ, ដែលឈប់ធ្វើការរាជការហើយ
-
នក្ខត្ត នាម
( ម . ព . នក្សត្រ )។
-
នក្ខត្តឫក្ស នាម
ផ្កាយទាំងពួងទួទៅ។ពេលកំណត់ដោយផ្កាយដែលហោរគន់រកដើម្បីឱ្យដឹងថាគ្រោះកាចឬគ្រោះជា ( តាមហោរាសាស្ត្រ )
-
នក្សត្រ នាម
ផ្កាយ។
-
នក្សត្រឫក្ស នាម
ដូចគ្នានឹងនក្ខត្តឫក្សដែរ។
-
នខា នាម
ក្រចកទាំងឡាយ ( រ . ស .)
-
នខ្វាក់ នាម
( ព . បុ .) អក្សរនដែលមានរាងសណ្ឋានកួចខ្វែងជាត្រីកោណ ( បីជ្រុង ) នេះសម្រាប់សរសេរចុះក្នុងផ្ទៃកន្សែងយ័ន្តក្នុងសម័យបុរាណដោយគេសន្មតថាជាតួអក្សរពិសេសមានអានុភាពពូកែស័ក្ដិសិទ្ធិសម្រាប់ជួតក្បាលចូលកាន់សង្គ្រាម ...។អ្នកដែលមិនចេះអក្សរច្រើននិយាយប្រាប់គ្នីគ្នាថា
-
នគរ នាម
បុរី, ក្រុង
-
នគរជន នាម
ជនអ្នកនៅក្នុងក្រុង ( អ្នកក្រុង )។ប្រើឱ្យត្រឹមត្រង់តាមបែបបាលីជានាគរជន។
-
នគរជុំ នាម
ឈ្មោះប្រទាលមួយប្រភេទមានស្លឹកនិងមើមស្រដៀងនឹងស្រជែតប៉ុន្តែស្លឹកឈរៗ, អ្នកលក់ទំនិញច្រើនដាំក្នុងផើងដាក់នៅកន្លែងលក់ទំនិញដោយមានជំនឿតាមប្រពៃណីថានឹងមានមនុស្សច្រើនមកជួបជុំទិញទំនិញ
-
នគរធំ នាម
ឈ្មោះក្រុងចាស់ធំមួយនៅក្នុងខែត្រសៀមរាបជាក្រុងរុងរឿងដោយកំពែង, ខ្លោងទ្វារ, ប្រាសាទក្បាច់រចនាប្លែកផ្សេងៗហៅក្លាយមកជាអង្គរធំ។
-
នគរបាល នាម
អ្នករក្សានគរ ( ហៅក្លាយជាអង្គរបាលក៏មាន )។
-
នគរបុរី នាម
ឈ្មោះរាជធានីចាស់តូចមួយក្នុងស្រុកព្រៃកប្បាសខែត្រតាកែវ ( ហៅក្លាយមកជាអង្គរបុរី )
-
នគរព្រះជ័យ នាម
( ម . ព . អង្គរព្រះជ័យ )។
-
នគររាជ នាម
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ
-
នគររាជជាតិ នាម
ឈ្មោះបទភ្លេងជាតិរបស់ប្រទេសកម្ពុជាសម្រាប់បន្លឺសូរសព្ទជាព័ស្ដុតាងឱ្យឮក្នុងសម័យបច្ចុប្បន្ននេះ, សាកលលោកស្គាល់ច្បាស់ថាជាភ្លេងជាតិរបស់ខ្មែរ
-
នគររាជជើងព្រៃ នាម
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេដែលគេបង្កើតឱ្យមានឡើងក្នុងខែត្រជើងព្រៃគឺនៅស្រុកជើងព្រៃសម័យបច្ចុប្បន្នឱ្យជាអនុស្សរណៈដល់ខែត្រនគររាជដែលព្រាត់ពីប្រទេសកម្ពុជាទៅ។
-
នគររាជភ្លេងជាតិ នាម
( ម . ព . នគររាជជាតិ )។
-
នគរវត្ត នាម
ឈ្មោះប្រាសាទបុរាណមួយកន្លែងនៅក្នុងខែត្រសៀមរាបជាមហាមន្ទីររុងរឿងដោយលម្អគ្មានពីរ ( ហៅក្លាយមកជាអង្គរវត្ត )។
-
នគរសោភិនី នាម
ស្រីអ្នកញ៉ាំងនគរឱ្យល្អឬស្រីមានលំអឆើតក្នុងក្រុង ( ស្រីផ្កាមាស )។
-
នគរូបនីយកម្ម នាម
ការរៀបចំដែនដីហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍទីក្រុងខេត្តនានាពិសេសការរៀបចំប្លង់សម្រាប់ប្រើប្រាស់ដីធ្លីស្របតាមការរីកចម្រើនសង្គមសេដ្ឋកិច្ច។
-
នគ្គជន នាម
ជនអាក្រាតគឺមនុស្សស្រាតលែងខ្លួនទទេមិនត្រូវការដោយសម្លៀកបំពាក់។
-
នគ្គនិយម នាម
ការរាប់អានឬការអនុលោមទៅតាមលទ្ធិអាក្រាត។
-
នគ្គភាព នាម
ភាពនៃជនអាក្រាត, ការស្រាត។
-
នគ្គសមណៈ នាម
អ្នកបួសមួយពួកខាងក្រៅពុទ្ធសាសនាបានដល់ពួកអចេលកៈនៅប្រទេសឥណ្ឌា។
-
នង្គ័ល នាម
ប្រដាប់សម្រាប់ភ្ជួរដី
-
នច្ចា កិរិយាសព្ទ
( រ . ស .) រាំ
-
នដកីឡា នាម
ល្បែងនៃជនអ្នករាំ, ល្បែងនៃអ្នករបាំ, ល្បែងរបាំ។
-
នតិភាព នាម
ការបន្ទាបខ្លួន, ភាពដាក់ខ្លួន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។