នខ្វាក់
នាម
អត្ថន័យ
-
1
នាម
( ព . បុ .) អក្សរនដែលមានរាងសណ្ឋានកួចខ្វែងជាត្រីកោណ ( បីជ្រុង ) នេះសម្រាប់សរសេរចុះក្នុងផ្ទៃកន្សែងយ័ន្តក្នុងសម័យបុរាណដោយគេសន្មតថាជាតួអក្សរពិសេសមានអានុភាពពូកែស័ក្ដិសិទ្ធិសម្រាប់ជួតក្បាលចូលកាន់សង្គ្រាម ...។អ្នកដែលមិនចេះអក្សរច្រើននិយាយប្រាប់គ្នីគ្នាថា
ឧទាហរណ៍ ខ្ញុំឥតចេះអក្សរមួយតួទេសូម្បីតែនខ្វាក់ក៏ឥតចេះដែរ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)