វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 35 / 46
-
ទេវារក្ខ នាម
( ម . ព . ទេពារក្ខក្នុងអារក្ខ )។
-
ទេវាវិនិច្ឆ័យ នាម
ពាក្យនេះខ្មែរយើងប្រើឱ្យឈ្មោះប្រាសាទជាស្ថានសម្រាប់ប្រជុំធំនៅក្នុងព្រះបរមរាជវាំងចតុម្មុខជាប្រាសាទដែលតម្កល់ស្វេត្រឆត្រធំសម្រាប់រាជ្យ
-
ទេវិន្ទ គុណនាមនាម
ព្រះឥន្ទ្រ; ព្រះឥន្ទ្របានជាមានព្រះនាមថាទេវិន្ទនេះពីព្រោះព្រះអង្គធំជាងអស់ទេវតាក្នុងស្ថានសួគ៌ពីរជាន់គឺជាន់ចាតុម្មហារាជិកានិងត្រៃត្រិង្ស។
-
ទេវី នាម
( ម . ព . ទេពី )។
-
ទេវៈ នាម
( ម . ព . ទេព )។
-
ទេស កិរិយាសព្ទគុណនាមគុណកិរិយានាម
ដែលដើរសាត់ព្រាត់ឬសាត់អណ្ដែតទៅតាមតែប្រទះ
-
ទេសកាល នាម
កាលសម័យរបស់ប្រទេសឬកាលដែលនិយមទៅតាមប្រទេស។កាលដែលប្លែក; ពុំជួរកាលគឺកាលសម័យដែលបណ្ដាលឱ្យកើតមានហេតុឬមានអ្វីឡើងខុសពីធម្មតា
-
ទេសចរ នាម
ជនអ្នកធ្វើដំណើរលំហែកំសាន្ត
-
ទេសចរណ៍ នាម
ការធ្វើដំណើរកម្សាន្តលំហែចិត្តនៃជនបរទេស។
-
ទេសធម៌ នាម
ច្បាប់សម្រាប់ប្រទេសនីមួយៗ
-
ទេសនា នាម
ដូចគ្នានឹងទេសន៍ដែរ។
-
ទេសន៍ នាម
ដំណើរសំដែង, ការសំដែងធម៌
-
ទេសន្តរប្រវេសករ នាម
ជនគ្រប់ប្រភេទដែលចាកចេញទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់និងបានចុះបញ្ចីក្នុងស្ថាប័នសន្តិសុខសង្គមនៃប្រទេសទទួលឱ្យធ្វើការ។
-
ទេសន្តរប្រវេសន៍ នាម
ការផ្លាស់ទីរបស់មនុស្សឬសត្វពីកន្លែងមួយទៅកន្លែងមួយឬពីប្រទេសមួយទៅប្រទេសមួយទៀត។
-
ទេសភាព នាម
ភាពរបស់ប្រទេស, បែបភាពរបស់ស្រុកភូមិដែលប្រកបដោយធម្មជាតិគឺទឹកដីព្រៃព្រឹក្សាជាដើម
-
ទេសឯក នាម
ក្រណាត់លាតសាច់ម៉ត់ដែលត្បាញពីអំបោះឆៅ
-
ទេសាភិបាល នាម
មន្ត្រីអ្នករក្សាប្រទេស, អ្នករក្សាខែត្រ ( អភិបាលខែត្រ )។
-
ទេស្នា នាម
ពាក្យក្លាយមកអំពីទេសនា។
-
ទេហក្ស័យ នាម
សភាវៈញ៉ាំងរាងកាយឱ្យអស់គឺរោគ, ជំងឺ។
-
ទេហៈ គុណកិរិយា
( ព . បុ .) ទេឬ?
-
ទែង គុណនាមប.
ដែលច្បាស់ណាស់, ជាក់ណាស់, ប្រាដកណាស់
-
ទែន គុណនាមនាម
ទីបន្ទំ, ក្រឡាបន្ទំ; ទីសម្រាប់ក្សត្រគង់ ( រ . ស .)
-
ទែនទយ នាម
គ្រឿងសម្ភារៈដែលអ៊ែនទយសម្រាប់ទ្រចុងផ្ទោងឬរងស្បូវវិហារសាលាជាដើម។
-
ទែនសយនា នាម
( រ . ស .) គ្រែសម្រាប់ស្ដេចផ្ទំ, ក្រឡាបន្ទំ។
-
ទែព នាម
( ម . ព . ទេត្យ )។
-
ទែម៉ូគីមី នាម
ការសិក្សាអំពីបម្រែបម្រួលថាមពលកម្ដៅដែលកើតមានឡើងទាក់ទងនឹងប្រតិកម្មគីមីឬការប្រែប្រួលភាវរូប។
-
ទែម៉ូម៉ែត្រ នាម
( ម . ព . សីតុណ្ហមាត្រ )។
-
ទែរ៉ាកូតា នាម
សេរ៉ាមិកមួយប្រភេទជាគ្រឿងដីដុតដែលដុតនៅក្នុងសីតុណ្ហភាពក្រោម៩០០អង្សាសេហើយមានភាពស្ពោត ( មិនហាប់ )
-
ទែលមមែល គុណនាម
( ម . ព . ទែលមែល )។
-
ទែលមែល គុណនាម
ដែលមានរាងខ្លីធំគ្រមែល; ដែលមានមាត្រធំក្រអាញហើយទាបកន្ទែល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។