ទេស
អត្ថន័យ (5)
-
1
គុណកិរិយា
ដែលដើរសាត់ព្រាត់ឬសាត់អណ្ដែតទៅតាមតែប្រទះ
ឧទាហរណ៍ ដើរទេស។
-
2
កិរិយាសព្ទ
សំដែង, និយាយពន្យល់ក្នុងផ្លូវព្រះពុទ្ធសាសនា
ឧទាហរណ៍ និមន្តលោកទេសមហាជាតក៍។
-
3
នាម
ឈ្មោះសំពត់សាច់ម៉ដ្ឋច្រើនបែប
ឧទាហរណ៍ សំពត់ទេស (ច្រើនហៅថាទេសឯកដូចជាទេសឯកស, ទេសឯកខ្មៅ)។
-
4
នាម
គ្រឿងសម្លវិសេសដែលមានក្លិនក្រអូបប្រហើរមានរសឆ្ងាញ់ពីសាក៏ហៅថាទេសដែរ
ឧទាហរណ៍ គ្រឿងទេស។
-
5
គុណនាម
ដែលធំដំបងមាំខ្ពស់
ឧទាហរណ៍ សេះទេស; កប្បាសទេស, ចំប៉ីទេស (ព្រោះមានពូជដើមមកពីបរទេស)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)