វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 33 / 46
-
ទេពនិកាយ នាម
ពួកទេវតា, ពពួកទេពតា។
-
ទេពនិមន្ត គុណនាមនាម
អ្នកដែលពួកទេវតាអញ្ជើញឱ្យចុះមកកើតជាមនុស្ស។
-
ទេពនិមន្តន៍ នាម
ដំណើរអញ្ជើញរបស់ពួកទេវតាឬដំណើរដែលពួកទេពតាអញ្ជើញទេវតាណាមួយឱ្យចុះមកកើតជាមនុស្ស។
-
ទេពនិម្មិត គុណនាមនាម
ខ្មែរយើងប្រើពាក្យនេះជាងារមន្ត្រីជាងគំនូរដែលមានថ្វីដៃគូរល្អប្រដូចនឹងគំនូរដែលទេវតានិម្មិត
-
ទេពប្រណម្យ នាម
រូបទេពតាសំពះ; ច្រើនធ្វើឱ្យឃើញតែពីត្រឹមផ្ចិតឡើងទៅលើ
-
ទេពរបាំ នាម
ងារមន្ត្រីទីចាងហ្វាងពួករបាំព្រះរាជទ្រព្យតាំងដោយសន្មតិលើកថាមានចំណេះខាងរាំប្រៀបដូចជារបាំរបស់ទេព្តា។
-
ទេពរំដួល នាម
ឈ្មោះមន្តស្នេហ៍មុខមួយប្រភេទដែលអ្នកប្រកាន់ជឿខាងរបៀនស្នេហ៍សន្មតហៅដោយអំនួតថាកាលបើប្រសិទ្ធីឬសូត្រកាលណាសូម្បីទេពតាក៏រំជួលចិត្តស្រឡាញ់តែរាល់គ្នាដែរ។
-
ទេពលេខា នាម
ងារមន្ត្រីជាងគំនូរតាំងដោយសន្មតិថាជាអ្នកចេះគូរល្អប្រៀបប្រដូចនឹងគំនូរទេវតា។
-
ទេពវិមាន នាម
វិមានរបស់ទេវតា, លំនៅទេពតា ( ហៅទេពពិមានក៏បាន )។
-
ទេពសេនា នាម
ងារមន្ត្រីក្នុងក្រុមព្រះរាជមន្ទីរតាំងដោយសន្មតិថាមានអានុភាពអង់អាចប្រៀបដូចជាសេនានៃទេពតា។
-
ទេពស្ត្រី នាម
ស្រីទេពតា, ស្រីអប្សរ, ស្រីសួគ៌
-
ទេពអក្សរ
( ម . ព . ទេពអប្សរ )។
-
ទេពអប្សរ នាម
ស្ត្រីទេពតា, ស្រីសួគ៌
-
ទេពា នាម
ទេវតាទាំងឡាយ, ពួកទេវតា។
-
ទេពាធិបតី នាម
ព្រះនាមព្រះសិវៈមានន័យថាស្តេចទេវតា។
-
ទេពារក្ស នាម
ទេពតាអ្នករក្សាមនុស្សឬរក្សាអ្វីៗ; ប្រើជាទេព្រក្សក៏មាន។
-
ទេពី នាម
ភរិយាធំរបស់ព្រះសម្មតិទេពគឺស្ត្រីជាភរិយានៃក្សត្រទ្រង់រាជ្យដែលស្ដេចបានអភិសេកតាំងពេញទីជាមហេសីឬជាអគ្គមហេសី។
-
ទេព្តា នាម
( ម . ព . ទេពតា )។
-
ទេព្រក្ស នាម
( ម . ព . ទេពារក្សក្នុងទេពា )។
-
ទេព្វិរូ នាម
( ម . ព . ទេពទារូ )។
-
ទេយ្យទាន នាម
ឈ្មោះវត្ថុដែលគេត្រូវឱ្យជាទាន; បច្ច័យទាំង៤មានចីវរប្បច្ច័យជាដើមក៏ហៅថាទេយ្យទាន
-
ទេយ្យធម៌ នាម
ដូចគ្នានឹងទេយ្យទាន។
-
ទេយ្យវត្ថុ នាម
ដូចគ្នានឹងទេយ្យទាន។
-
ទេរ គុណនាម
ដែលទ្រេត, ជ្រេ, ជ្រាល
-
ទេវ នាម
( ម . ព . ទេព )
-
ទេវកញ្ញា នាម
( ម . ព . ទេពកញ្ញាក្នុងទេព )។
-
ទេវកថា នាម
តំណាលកថាប្រជាប្រិយមួយប្រភេទដែលមានដំណើររឿងនិយាយអំពីទេវៈពន្យល់បកស្រាយអំពីបាតុភូតធម្មជាតិនៅក្នុងសម័យកាលដែលមនុស្សមិនទាន់យល់ដឹងបានដោយភ្ជាប់នឹងជំនឿលើទេវៈ
-
ទេវកន្យា នាម
( ម . ព . ទេពកញ្ញាក្នុងទេព )។
-
ទេវតា នាម
( ម . ព . ទេពនិងទេពតា )។
-
ទេវតាប្រស់
( ម . ព . ឥសីប្រស់ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។