ទេពរំដួល
នាម
អត្ថន័យ (3)
-
1
នាម
ឈ្មោះមន្តស្នេហ៍មុខមួយប្រភេទដែលអ្នកប្រកាន់ជឿខាងរបៀនស្នេហ៍សន្មតហៅដោយអំនួតថាកាលបើប្រសិទ្ធីឬសូត្រកាលណាសូម្បីទេពតាក៏រំជួលចិត្តស្រឡាញ់តែរាល់គ្នាដែរ។
-
2
នាម
ឈ្មោះឈើមួយប្រភេទមានផ្កាក្លិនពិដោរឈ្ងប់, ច្រើនមានតែនៅភ្នំខ្លះដោយអន្លើគេថាច្រើនមានក្នុងស្រុកកំពង់សោមខេត្តកោះកុង។
-
3
នាម
ឈ្មោះបទភ្លេងមួយប្រភេទ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)