វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 20 / 46
-
ទីផ្សារមូលបត្រ នាម
( សេ . ហិ .) ទីផ្សារឬកន្លែងជួញដូរមូលបត្រឬប្រព័ន្ធដែលផ្ដល់មធ្យោបាយនៃការធ្វើសំណើលក់ផ្ទេរឬស្វីការទិញលក់មូលបត្រ។
-
ទីពឹង នាម
អ្នកពំនឹង, អ្នកជួយទំនុកបម្រុង
-
ទីពោ នាម
ឈ្មោះត្រីរំអិលពួកត្រីប្រា, ច្រើនហៅក្លាយមកជាត្រីពោ; មាន២ប្រភេទគឺត្រីពោព្រុយ, ត្រីពោខ្មៅត្រចៀក។
-
ទីពំនាក់ នាម
អ្នកឱ្យពឹងពាក់។
-
ទីភ្នាក់ងារ នាម
កន្លែងឬការិយាល័យដែលភ្នាក់ងារធ្វើការអង្គភាពរបស់រដ្ឋាភិបាលក្រុមហ៊ុនឬអង្គការដែលផ្ដល់សេវាកម្មពិសេសណាមួយ
-
ទីមទាម គុណនាមគុណកិរិយា
ដែលស្ទាក់ស្ទើរដំណើរ, ដែលមិនទាន់ស្រេចជាត្រូវធ្វើដូចម្ដេចឬត្រូវទៅផ្លូវណា។
-
ទីមហារោរព នាម
( ព . ប្រ .) ទីដែលមានមនុស្សឬសត្វអនាថាឈឺចាប់ជាទម្ងន់ស្រែកថ្ងូរឮសូរសព្ទខ្លាំងៗ; មនុស្សមហារោរពមនុស្សអនាថោដែលមានជំងឺធ្ងន់ស្រែកថ្ងូរឮខ្លាំងៗឥតស្រាក។
-
ទីយោមរាជ នាម
ឋានន្តរគឺងារសម្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានឋានៈប្រៀបធៀបនឹងសមណសក្ដិរបស់បព្វជិត ( ព្រះមង្គលទេពាចារ្យ )។
-
ទីរលឹក នាម
( ម . ព . ទីរឭក )។
-
ទីរឭក នាម
គ្រឿងរឭក, មនុស្សឬគុណជាតិអ្វីមួយឬវត្ថុអ្វីដែលគួរនឹកគួររឭកដល់
-
ទីរួមខេត្ត នាម
ក្រុងធានីទីក្រុងនៃខេត្តដែលជាទីតាំងរដ្ឋបាលរបស់ខេត្ត
-
ទីលាន នាម
( ម . ព . លាន )។
-
ទីលានកីឡា នាម
កន្លែងសម្រាប់ហ្វឹកហាត់និងប្រកួតកីឡា
-
ទីលានសាធារណៈ នាម
កន្លែងវាលស្រឡះលញ់ឬបូកឱ្យរលីងដែលរៀបចំសម្រាប់មហាជនប្រើ
-
ទីលំនៅ នាម
( ម . ព . លំនៅ )។
-
ទីវ នាម
ស្លាកសម្រាប់រាប់ចំនួនស្រូវដែលវាល់, តាមធម្មតាច្រើនធ្វើដោយឫស្សី។
-
ទីសត្តឃាត នាម
កន្លែងពិឃាតជីវិតសត្វដើម្បីយកទៅលក់នៅតាមទីផ្សារ
-
ទីសន្និបាត
ទីប្រជុំ។
-
ទីសម្ពាធ
ទីចង្អៀត។
-
ទីសាធារណៈ នាម
កន្លែងទាំងឡាយដែលជាកម្មសិទ្ធិរបស់រដ្ឋមានដូចជាសួនច្បារទីវាលសាលាសម្នាក់ជាដើមសម្រាប់ជាប្រយោជន៍មនុស្សទូទៅ
-
ទីសំណាក់ នាម
កន្លែងដែលបុគ្គលម្នាក់ៗស្នាក់អាស្រ័យនៅជាក់ស្តែងក្នុងរយៈពេលកំណត់ណាមួយដែលមិនមែនជាលំនៅឋាន
-
ទីស្ដីការ នាម
ការិយាល័យកន្លែងធ្វើការរបស់ក្រសួង
-
ទីស្ដីការគណៈរដ្ឋមន្ត្រី នាម
ស្ថាប័នប្រតិបត្តិជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់ប្រទេសមួយចំនួនដែលមានសមាសភាពរដ្ឋមន្ត្រីគ្រប់ក្រសួងហើយគ្រប់គ្រងដោយប្រធានម្នាក់
-
ទីស្ថាន នាម
( ម . ព . ឋាន )។
-
ទីស្នាក់ការ នាម
ទីកន្លែងសម្រាប់ធ្វើប្រតិបត្តិការកន្លែងធ្វើការងារកន្លែងផ្ដល់សេវាកម្មឬកន្លែងធ្វើសកម្មភាពអ្វីមួយ
-
ទីស្នាក់ការកណ្ដាល នាម
ទីតាំងស្នូលសម្រាប់ផ្តល់សេវាកម្មនិងព័ត៌មានផ្សេងៗនៃស្ថាប័នឬក្រុមហ៊ុនណាមួយ
-
ទីស្រឡាញ់ នាម
គ្រឿងដែលនាំឱ្យស្រឡាញ់, អ្នកដែលខ្លួនស្រឡាញ់, អ្វីៗដែលខ្លួនស្រឡាញ់
-
ទីឧបទ្រព នាម
( ម . ព . ផ្ទះឧបទ្រព )។
-
ទឹក នាម
ធាតុរាវ, តាមកំណើតដើមឥតព័ណ៌ឥតក្លិន, ជារបស់មានប្រយោជន៍ដ៏សំខាន់សម្រាប់ពួកមនុស្សសត្វ, មានត្រូវផឹក, ងូតជាដើម។
-
ទឹកកក នាម
ដុំទឹកដែលកកដោយអាកាសត្រជាក់ខ្លាំងឬដោយគ្រឿងម៉ាស៊ីនធ្វើឱ្យកក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។