ទឹក
អត្ថន័យ (3)
-
1
នាម
ធាតុរាវ, តាមកំណើតដើមឥតព័ណ៌ឥតក្លិន, ជារបស់មានប្រយោជន៍ដ៏សំខាន់សម្រាប់ពួកមនុស្សសត្វ, មានត្រូវផឹក, ងូតជាដើម។
-
2
នាម
រយៈពេលកំណត់សម្រាប់ការប្រកួតកីឡាខ្លះដូចជាប្រដាល់ចំបាប់បញ្ជល់មាន់ជាដើម, ( ព . ប្រ .) ពេល, លើក, នាទី
ឧទាហរណ៍ កីឡាប្រដាល់នេះមានបីទឹកក្នុងមួយទឹកមានបីនាទី, ការបាញ់ប្រយុទ្ធគ្នានៅទឹកចុងក្រោយ។
-
3
នាម
កម្រិតភាពសុទ្ធនៃលោហៈមានតម្លៃ
ឧទាហរណ៍ មាសទឹកដប់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)