វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 13 / 46
-
ទារិកា នាម
ក្មេងស្រី, ក្មេងស្រីតូច
-
ទារុកម្ម នាម
ការឈើ, ការធ្វើឈើ, ការកាប់ឈើឬកាប់ឧស។
-
ទារុណ គុណនាម
កាច, កាចអាក្រក់, អាក្រក់
-
ទារុណកថា នាម
នាដកអក្សរសិល្ប៍មួយប្រភេទដែលកវីអ្នកនិពន្ធតាក់តែងជារឿងល្ខោនបង្កើតជាដំណើររឿងវឹកវរកម្សត់ព្រាត់ប្រាសធ្វើឱ្យអ្នកអានអ្នកស្តាប់ញាប់ញ័ររន្ធត់ចិត្តអាណិតអាសូរតួអង្គទន់ខ្សោយដែលត្រូវតួអង្គខ្លាំងសង្កត់សង្កិនធ្វើទុក្ខទារុណកម្មបំពារបំពាន
-
ទារុណកម្ម នាម
អំពើកាច, អំពើអាក្រក់, អំពើសាហាវយង់ឃ្នង
-
ទារុណភាព នាម
ភាវៈកាច, ភាពជាអ្នកកាច; ភាវៈឬដំណើរអាក្រក់, ការឃោរឃៅ។
-
ទារុណរស នាម
តម្លៃដែលមានក្នុងអត្ថបទអក្សរសិល្ប៍ដោយកវីអ្នកនិពន្ធចេះបង្ហាញឱ្យឃើញនូវការជិះជាន់ការព្យាបាទការរំលោភការធ្វើទុក្ខទោសការដាក់ទណ្ឌកម្មយ៉ាងឃោរឃៅរបស់តួអង្គខ្លាំងទៅលើតួអង្គទន់ខ្សោយគ្មានសមត្ថភាពឱ្យរងទុក្ខភ័យរហូតបាត់បង់ជីវិតក៏សឹងមាន
-
ទារុណវិបត្ត នាម
កំហុសឆ្គងឬបរាជ័យដែលនាំឱ្យតួអង្គសំខាន់នៃទារុណកថាឈានទៅដល់មហន្តរាយជាយថាហេតុ។បច្ចេកសព្ទនេះប្រើដោយអារីស្តូត។
-
ទារុណវិបត្តិ នាម
កំហុសឆ្គងឬបរាជ័យដែលនាំឱ្យតួអង្គសំខាន់នៃទារុណកថាឈានទៅដល់មហន្តរាយជាយថាហេតុ
-
ទារុណហាសកថា នាម
នាដកអក្សរសិល្ប៍មួយប្រភេទដែលកវីអ្នកនិពន្ធតាក់តែងជារឿងល្ខោនដោយបង្ហាញឱ្យឃើញនូវការឈឺចាប់ព្រួយបារម្ភកម្សត់ព្រាត់ប្រាសអស់សង្ឃឹមលាយឡំនឹងការរំភើបសប្បាយរីករាយទៅតាមសកម្មភាពតួអង្គនៃរឿងធ្វើឱ្យអ្នកអានអ្នកស្ដាប់មានអារម្មណ៍ញាប់ញ័ររន្ធត់ចិត្តអាណិតអាសូរផងនិងមានអារម្មណ៍សប្បាយរីករាយផង។
-
ទារុម័យ គុណនាមនាម
ដែលគេធ្វើដោយឈើ, ហើយដោយឈើ; អ្វីៗដែលគេយកឈើធ្វើ
-
ទាល គុណនាម
ទីទៃពីស្រួច, ដែលមានចុងគ្រមែល
-
ទាល់ កិរិយាសព្ទគុណនាមនាម
មិនរហូត, ទញ់តុះ, ទើសផ្លូវ, ទើសដំណើរ; ខ្វះខាត, មិនគ្រប់គ្រាន់
-
ទាល់គំនិត កិរិយាសព្ទ
ទាល់ផ្លូវគិត, អស់ផ្លូវគិត
-
ទាល់ដូចគេអកប្រអួលហួច
និយាយអំពីដំណើរទើសទាល់ដោយយោគយល់ឬដោយខ្លាចមិនហ៊ានហើបមាត់និយាយឬអំពីដំណើរទាល់ពាក្យទាល់សេចក្ដីនៅគាំងស្ដីមិនចេញហាក់ដូចគេអកប្រអួលនៅពេញក្នុងមាត់ខំប្រឹងហួចៗមិនឮដូច្នោះឯង។
-
ទាល់ដៃទាល់ជើង គុណកិរិយា
( សំនួន .) គ្មានលទ្ធភាពឬគ្មានគ្នីគ្នាជួយធ្វើកិច្ចការ
-
ទាល់តែ ធ.ឈ.
លុះតែ, ត្រាតែ, ដរាបតែ, ទល់នឹង; ពីដើមរហូតដល់ចុង
-
ទាល់មាត់
ទើសទាល់រកនិយាយមិនកើតព្រោះខ្លាចចិត្តឬព្រោះយោគយល់។
-
ទាស កិរិយាសព្ទនាម
ខ្ទាតចេញ, ងាកបែរពីផ្លូវ, ពីគន្លង, ពីលំអាន, ពីកន្លែង
-
ទាសកម្មករ នាម
ពួកខ្ញុំកំដរនិងអ្នកធ្វើការស៊ីឈ្នួល។
-
ទាសករ នាម
មនុស្សដែលត្រូវបានគេគ្រប់គ្រងលក់ដូរនិងបង្ខំឱ្យធ្វើការគ្រប់បែបយ៉ាងដោយគ្មានលក្ខខណ្ឌដើម្បីផលប្រយោជន៍ម្ចាស់ទាសករហើយសូម្បីតែជីវិតក៏មិនមែនជារបស់ខ្លួនដែរ។
-
ទាសទាន នាម
ទានយ៉ាងថោកថយ, ទានដែលឱ្យដោយខ្ជីខ្ជា។
-
ទាសផ្ដាស កិរិយាសព្ទ
ខ្ទាតចេញខុសពីគន្លង, ខុសរបៀប, ខុសច្បាប់, ខុសសណ្ដាប់ធ្នាប់។
-
ទាសពាណិជ្ជកម្ម នាម
ជំនួញមនុស្សសម្រាប់យកទៅធ្វើជាខ្ញុំបម្រើ។
-
ទាសភាព នាម
ភាពនៃមនុស្សដែលជាខ្ញុំកំដរ, ជាបាវព្រាវ; ដំណើរដែលនៅជាខ្ញុំកញ្ជះគេ
-
ទាសអារម្មណ៍
ទាសគំនិតឬគំនិតទាស។
-
ទាសា នាម
ខ្ញុំប្រុសទាំងឡាយឬពួកខ្ញុំប្រុស។
-
ទាសាទាសី នាម
ពួកខ្ញុំប្រុសខ្ញុំស្រីឬខ្ញុំស្រីខ្ញុំប្រុសទាំងឡាយ។
-
ទាសី នាម
ខ្ញុំស្រី។
-
ទាសីទាសា នាម
( ម . ព . ទាសាទាសី )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។