វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 11 / 46
-
ទាចទឹក នាម
( ម . ព . អាស៊ីត )។
-
ទាញ កិរិយាសព្ទ
ចាប់ភើច, អូសឬចាប់កាន់ប្រយោលរឹតឱ្យតឹង
-
ទាញទង់ កិរិយាសព្ទ
( ម . ព . ទង់១)។
-
ទាញផល កិរិយាសព្ទ
ប្រមូលយកលាភផលចំណេញឬប្រយោជន៍ដែលបានសម្រេចហើយពីការងារណាមួយ
-
ទាញព្រ័ត្រ នាម
ឈ្មោះល្បែងមួយប្រភេទមានមនុស្សពីរពួកច្រើនតែពួកប្រុសម្ខាងពួកស្រីម្ខាងទាញកន្ទុយព្រ័ត្រឬពួរទាំងពីរខាងដោយប្រឹងពេញទំហឹងល្បងកម្លាំងគ្នាយកឈ្នះ, ខាងណាខ្សោយជាងខាងនោះចាញ់
-
ទាញយារ កិរិយាសព្ទ
ទាញស្រៈអាសំយាកចុះ
-
ទាញអារម្មណ៍ កិរិយាសព្ទ
ទាញគំនិត។
-
ទាឋធាតុ នាម
( ម . ព . ទាឋាធាតុ )។
-
ទាឋា នាម
ចង្កូម, ខ្នាយ, ភ្លុក។ ( រ . ស .) ព្រះទាឋាឬព្រះទាឍាគឺព្រះចង្កូម។
-
ទាឋាធាតុ នាម
ព្រះចង្កូមកែវនៃព្រះសម្មាសម្ពុទ្ធដែលជាព្រះសារីរិកធាតុប្រតិស្ឋាននៅដល់សព្វថ្ងៃនេះ ( យ៉ាងដូចព្រះចង្កូមកែវអង្គមួយដែលតម្កល់នៅលង្កាទ្វីប )
-
ទាត់ កិរិយាសព្ទ
ប្រហារដោយខ្នងជើង; ឈូស, ឆាយ, ឆ្កឹះលើកចោល
-
ទាត់ចោល កិរិយាសព្ទ
( ម . ព . ទាត់ )។
-
ទាន នាម
ពាក្យគោរពសម្រាប់អ្នកតូចនិយាយទៅរកអ្នកធំ ( ក្រៅពីក្សត្រិយ៍ ), ប្រើជាពាក្យផ្ដើមក៏បានរៀងឱ្យនៅខាងចុងបំផុតក៏បានរៀងឱ្យនៅខាងដើមបន្ទាត់កិរិយាសព្ទឬនាមសព្ទណាមួយដែលគួរប្រកបក៏បាន
-
ទានកណ្ឌ នាម
ឈ្មោះកណ្ឌទី៣ក្នុងមហាវេស្សន្តរជាតក។
-
ទានកាម នាម
អ្នកពេញចិត្តឬអ្នកមានចំណង់ក្នុងការធ្វើទានគឺអ្នកដែលចូលចិត្តខាងធ្វើទានឥតមានធុញទ្រាន់។
-
ទានកាមា នាម
( ម . ព . ទានកាម )។
-
ទានបតី នាម
អ្នកដែលជាធំក្នុងទានគឺម្ចាស់ទានឬអ្នកដើមបុណ្យ, អ្នកដើមការ។
-
ទានបារមី នាម
ឈ្មោះបារមីទី១ក្នុងបារមីទាំង១០យ៉ាង។
-
ទានប្រោស នាម
សម្រាប់ប្រជាជននិយាយជម្រាបមន្ត្រីស័ក្ដិធំក្រៅពីរដ្ឋមន្ត្រី។ល។
-
ទានមយៈ គុណនាមនាម
ដែលសម្រេចដោយទាន; បុណ្យដែលសម្រេចឬដែលកើតឡើងដោយសារធ្វើទាន។
-
ទានម័យ គុណនាមនាម
( ម . ព . ទានមយៈ )។
-
ទានវត្ថុ នាម
វត្ថុ, ភ័ស្ដុភារ, របស់សម្រាប់ធ្វើទានឬវត្ថុដែលជាអំណោយ។
-
ទានសាលា នាម
សាលាសម្រាប់ប្រជុំគ្នាធ្វើទាន, រោងទាន។
-
ទានាធិបតី នាម
ដូចគ្នានឹងទានបតី, ប៉ុន្តែខ្មែរយើងច្រើនតែប្រើជាពាក្យទេស្នាសម្រាប់ហៅឥស្សរជនអ្នកមានបណ្ដាស័ក្ដិដែលជាម្ចាស់ទាន។
-
ទានានិសង្ស នាម
អានិសង្សទាន។
-
ទានិស្សរាធិបតី នាម
អ្នកដែលជាម្ចាស់ធំចម្បងក្នុងទានឬដែលជាម្ចាស់ចម្បងលើសលែងអ្នកឱ្យទានទាំងអស់។ពាក្យនេះខ្មែរយើងច្រើនប្រើជាពាក្យទេស្នាសម្រាប់ហៅឥស្សរជនជាក្សត្រិយ៍ដែលជាម្ចាស់ទាន, ហៅបានតាំងពីព្រះរាជាចុះរៀងមកដល់ព្រះរាជវង្សានុវង្សធំតូចតាមលំដាប់។
-
ទានិស្សរៈ នាម
ដូចគ្នានឹងទានបតី, ប៉ុន្តែខ្មែរយើងប្រើពាក្យនេះសម្រាប់ហៅឥស្សរជនអ្នកមានស័ក្ដិធំមានសេនាបតីជាដើមដែលជាម្ចាស់ទាន ( ច្រើនប្រើក្នុងពាក្យទេស្នា )។
-
ទាន់ គុណកិរិយា
ប្រញាប់, រួសរាន់, ឆាប់, រហ័ស; ដល់; ចួប; ជិត, ប្រកិត; បាន, បានសម្រេច
-
ទាន់ចិត្ត គុណកិរិយាគុណនាម
ដែលរហ័សឆាប់លឿនភ្លាមៗដោយក្ដីគាប់ចិត្ត
-
ទាន់ដង្ហើម គុណកិរិយា
ទាន់ពេលដែលអ្នកណាម្នាក់រៀបនឹងផុតដង្ហើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។