ទាន
អត្ថន័យ (2)
-
1
នាម
ពាក្យគោរពសម្រាប់អ្នកតូចនិយាយទៅរកអ្នកធំ ( ក្រៅពីក្សត្រិយ៍ ), ប្រើជាពាក្យផ្ដើមក៏បានរៀងឱ្យនៅខាងចុងបំផុតក៏បានរៀងឱ្យនៅខាងដើមបន្ទាត់កិរិយាសព្ទឬនាមសព្ទណាមួយដែលគួរប្រកបក៏បាន
ឧទាហរណ៍ ទាន, លោកអញ្ជើញទៅណា? ឬថាលោកអញ្ជីញទៅណាទាន?; ទានបានហើយឬថាបានហើយទាន; ទានប្រោស, ការនេះសុំឱ្យស្រេចលើព្រះតេជព្រះគុណ ...; សូមទានមេត្តាប្រោស; សូមទានជ្រាប; សូមទានអភ័យទោស។ល។
-
2
នាម
អំណោយ, ការឱ្យ, អ្វីៗដែលគួរឱ្យ។ខ្មែរយើងច្រើននិយាយថាឱ្យទាន, ធ្វើទាន, បរិច្ចាគទាន, ចែកទាន, សូមទានឬសុំទាន, ទទួលទានឬទទួលយកទាន ...។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)