វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ត ពាក្យដែលផ្ដើមដោយ "ត" មាន 923 ពាក្យ
ទំព័រ 29 / 31
-
ត្រើយឆក នាម
ដីដែលលូកឆកចូលទៅខាងដីត្រើយ។
-
ត្រើយត្រាណ នាម
ដូចគ្នានឹងត្រាណត្រើយដែរគ្រាន់តែប្រើត្រឡប់យកមុនជាក្រោយថាត្រាណត្រើយឬត្រើយត្រាណសម្រួលតាមសម្ឆស្សចួនរបស់កាព្យប៉ុណ្ណោះ
-
ត្រើយលយ នាម
ដីដែលដុះលយលូកចូលមកក្នុងទន្លេគឺដីដែលដុះថ្មីដោយច្រាំងម្ខាងចេះតែបាក់ច្រាំងម្ខាងខាងអាយក៏ចេះតែដុះថែមៗឡើង។
-
ត្រៀក នាម
ឈ្មោះឈើមួយប្រភេទច្រើនមាននៅមាត់សមុទ្ទឬព្រៃភ្នំ។
-
ត្រៀប គុណកិរិយា
ដែលដេរដាសដោយមានរបៀបហាក់ដូចគេតម្រៀប
-
ត្រៀបត្រា គុណកិរិយា
ដែលដេរដាសពាសពេញ, កុះករដូចគេតម្រៀប
-
ត្រៀម កិរិយាសព្ទ
រង់ចាំ, ចាត់ការរង់ចាំ, ប្រុងប្រៀបហើយជាស្រេច
-
ត្រៀល នាម
ឈ្មោះឈើព្រៃមានផ្លែប្រើជាអាហារបាន; ត្រៀលមាន២ប្រភេទគឺត្រៀលដោះក្របីមានដើមជាវល្លិឡើងអាស្រ័យនឹងឈើឯទៀតផ្លែមានទំនងស្រដៀងនឹងដោះក្របីផ្លែជាចង្កោម; ត្រៀលស្វាដុះជាគុម្ពមានដើមតូចៗផ្លែជាចង្កោមតែតូចៗ។
-
ត្រេក កិរិយាសព្ទ
រីកចិត្ត។
-
ត្រេកត្រអាល កិរិយាសព្ទ
ត្រេកសប្បាយត្រអេកត្រអាលហួសពេកណាស់។
-
ត្រេកអរ កិរិយាសព្ទ
មានអំណររីករាយចិត្ត។
-
ត្រេង គុណនាមគុណកិរិយា
ពាក្យសម្រាប់លើកគុណនាម " ចោត ..." ឱ្យមានសេចក្ដីប្លែកក្រៃលែង
-
ត្រេអ៊ី គុណនាម
ដែលមានពណ៌បៃតងចាស់ ( ពណ៌សំបកឪឡឹក, ពណ៌ស្ពៃជ្រក់, ពណ៌អាចម៍សេះ )
-
ត្រេះត្រុះ គុណកិរិយា
ដែលច្រេញច្រុញត្រុនៗដោយទទួលបន្ទុកធ្ងន់មានរែក, លី, សែងធ្ងន់ជាដើម
-
ត្រែ នាម
គ្រឿងភ្លេងធ្វើដោយស្ពាន់ជាដើមសម្រាប់ផ្លុំ
-
ត្រែង នាម
ឈ្មោះស្មៅមានដើមរឹងមួយប្រភេទជាពួកបបុស។
-
ត្រែតត្រត គុណនាមគុណកិរិយា
ដែលទ្រែលទ្រល, ឥតធ្វើការអ្វី
-
ត្រែតៗ ឧទានសព្ទ
សូរឮដោយអ្វីៗដែលញ័រ, ដែលដដុសគ្នា។
-
ត្រែះ កិរិយាសព្ទនាម
កឹះ, ចាប់រះខ្សែចាប៉ីជាដើម
-
ត្រៃ គុណនាម
បី (៣), ប្រជុំ៣, ចំនួន៣។
-
ត្រៃចីវរ នាម
ចីវរ៣ឈ្មោះគឺអន្តរវាសកៈ ( ស្បង់ ), ឧត្តរាសង្គ ( ចីពរ ), សង្ឃាដិ ( សំពត់ដេរផ្គួបភ្ជាប់គ្នាជា២ជាន់ឬ៤ជាន់ ); ជាសំពត់សម្រាប់ពួកបព្វជិតជាពុទ្ធសាសនិកប្រើប្រាស់; ហៅថាចីវរ១ត្រៃឬហៅត្រឹមតែត្រៃប៉ុណ្ណោះក៏បាន, ជាចីវរប្បច្ច័យ។
-
ត្រៃតា នាម
ឈ្មោះយុគទី២។ឈ្មោះគម្ពីរឬក្បួនសំដែងអំពីយុគទី២នោះ។
-
ត្រៃតាយុគ នាម
( ម . ព . ត្រៃតា )។
-
ត្រៃត្រាណ នាម
ទីពំនាក់ជាគ្រឿងរក្សាខ្លួន៣យ៉ាង។
-
ត្រៃត្រិង្ស នាម
( ម . ព . ត្រ័យត្រិង្ស )។
-
ត្រៃទ្វារ នាម
ទ្វារ៣ឬប្រជុំនៃទ្វារ៣គឺកាយទ្វារ ( សព៌ាង្គកាយទុកដូចជាទ្វារសម្រាប់បើកបិទបានដោយការនាំចិត្តឱ្យដឹងព្រោះប៉ះពាល់ ), វចីទ្វារ ( សម្ដីទុកដូចជាទ្វារព្រោះការស្ដីនិយាយ ), មនោទ្វារ ( ចិត្តទុកដូចជាទ្វារព្រោះការបង្អោនទទួលអារម្មណ៍ )
-
ត្រៃបិដក នាម
ប្រជុំនៃព្រះធម្មវិន័យពុទ្ធសាសនា៣ចំណែកគឺវិនយបិដក ( ច្បាប់ទូន្មានដែលព្រះសព្វញ្ញុពុទ្ធត្រង់ត្រាស់បញ្ញត្តនិងអនុញ្ញាត ), សុត្តន្តបិដក ( ពាក្យឱវាទដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងប្រាប់ឱ្យពន្យល់ឱ្យដឹងការខុសត្រូវអាក្រក់ល្អគ្រប់យ៉ាងតែទ្រង់មិនបញ្ញត្តមិនអនុញ្ញាតដូចវិនយបិដកទេ ), អភិធម្មបិដក ( សេចក្ដីប្រាប់ពន្យល់អំពីចិត្ត, ចេតសិក, រូប, និព្វានដែលជាធម៌ល្អិតសុខុមគម្ភីរភាពតែមិនមានបញ្ញត្តិនិងអនុញ្ញាតទេ ); ប្រជុំនៃព្រះពុទ្ធសាសនាទាំង៣ចំណែកនេះហៅដោយរួបរួមថាព្រះត្រៃបិដកឬព្រះត្រ័យបិដកឬក៏ត្រិបិដកព្រោះទុកដូចជាល្អីឬភាជនៈដែលដាក់វត្ថុ៣ចំណែកឱ្យស្ថិតនៅមិនឱ្យរាត់រាយខ្ចាត់ខ្ចាយ។
-
ត្រៃប្រណម្យ នាម
ការប្រណម្យចំពោះព្រះរតនត្រៃមានព្រះពុទ្ធព្រះធម៌និងព្រះសង្ឃ។
-
ត្រៃប្រណាម នាម
ការបង្អោនកាយវាចាចិត្តថ្វាយបង្គំព្រះរត្នត្រ័យគឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ។
-
ត្រៃពិធ នាម
( ម . ព . ត្រីពិធក្នុងត្រី៣)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។