រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ត្រៃបិដក

នាម

អត្ថន័យ

  1. 1

    នាម

    ប្រជុំ​នៃ​ព្រះ​ធម្ម​វិន័យ​ពុទ្ធ​សាសនា​៣​ចំណែក​គឺ​វិនយ​បិដក ( ច្បាប់​ទូន្មាន​ដែល​ព្រះ​សព្វញ្ញុពុទ្ធ​ត្រង់​ត្រាស់​បញ្ញត្ត​និង​អនុញ្ញាត ), សុត្តន្ត​បិដក ( ពាក្យ​ឱវាទ​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​សំដែង​ប្រាប់​ឱ្យ​ពន្យល់​ឱ្យ​ដឹង​ការ​ខុស​ត្រូវ​អាក្រក់​ល្អ​គ្រប់​យ៉ាង​តែ​ទ្រង់​មិន​បញ្ញត្ត​មិន​អនុញ្ញាត​ដូច​វិនយ​បិដក​ទេ ), អភិធម្ម​បិដក ( សេចក្ដី​ប្រាប់​ពន្យល់​អំពី​ចិត្ត, ចេត​សិក, រូប, និព្វាន​ដែល​ជា​ធម៌​ល្អិត​សុខុម​គម្ភីរ​ភាព​តែ​មិន​មាន​បញ្ញត្តិ​និង​អនុញ្ញាត​ទេ ); ប្រជុំ​នៃ​ព្រះ​ពុទ្ធ​សាសនា​ទាំង​៣​ចំណែក​នេះ​ហៅ​ដោយ​រួបរួម​ថា​ព្រះ​ត្រៃ​បិដក​ឬ​ព្រះ​ត្រ័យ​បិដក​ឬក៏​ត្រិបិដក​ព្រោះ​ទុក​ដូច​ជា​ល្អី​ឬ​ភាជនៈ​ដែល​ដាក់​វត្ថុ​៣​ចំណែក​ឱ្យ​ស្ថិត​នៅ​មិន​ឱ្យ​រាត់​រាយ​ខ្ចាត់ខ្ចាយ​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម