ត្រៃភព
នាម
អត្ថន័យ
-
1
នាម
ភព៣ ( ទីសម្រាប់សត្វកើត ) មាន៣ផ្នែកគឺកាមភពមាន១១ឋានគឺឋានសួគ៌៦ជាន់, ឋានមនុស្ស១, អបាយភូមិ៤; រូបភពមាន១៦បានខាងឯឋានរូបព្រហ្ម១៦ជាន់; អរូបភពមាន៤បានខាងឯឋានអរូបព្រហ្ម៤ជាន់; តាមន័យក្នុងគម្ពីរឯទៀតខ្លះក្រៅពីពុទ្ធសាសនាថាភព៣គឺឋានសួគ៌, ឋានមនុស្ស, បាតាល
ឧទាហរណ៍ សព្វសត្វទាំងឡាយតែងអន្ទោលកើតស្លាប់ៗកើតក្នុងត្រៃភព ...។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)