វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ត ពាក្យដែលផ្ដើមដោយ "ត" មាន 923 ពាក្យ
ទំព័រ 1 / 31
-
ត កិរិយាសព្ទគុណកិរិយាគុណនាមនាម
តួអក្សរទី១ក្នុងវគ្គទី៤នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាតមានអក្ខរសូរអន្តរជាតិ [t] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅធ្មេញនិងជាសូរស្ទះសិថិលអឃោសៈ។
-
តក់ គុណនាមនាមឧទានសព្ទ
ដែលមិនសូវរាបសា, ខ្ចក, ខ្ចោះ, ទាស់, ឆ្គង; ច្រើនភ្លាត់, ច្រើនខុស
-
តក់ក្រហល់ គុណកិរិយាគុណនាម
ដែលប្រញាប់រួសរាន់ពេក, ដែលអន្ទះអន្ទែងស្ទុះស្ទាឡេះឡះដូចជាក្រហល់ក្រហាយខ្លាំង
-
តក់ប្រមា កិរិយាសព្ទ
តក់ប្រាជ្ញាគឺតក់ស្លុតស្លន់ញ័រទទ្រាក់ទទ្រើកស្ទើរភ័ន្តបាត់ប្រាជ្ញាស្មារតី; ច្រើនប្រើជាមួយនឹងពាក្យភ័យថែមទៀតផង
-
តក់ម៉ក់ គុណនាម
ដែលស៊ើកៗទុយមុយគ្មានភាពស្វាហាប់រហ័សរហួន
-
តក់ស្លុត កិរិយាសព្ទ
ស្លុតរន្ធត់ខ្លាំង, ស្លុតស្លន់ខ្លាំង
-
តក់ៗ ឧទានសព្ទ
( ម . ព . តក់២)។
-
តក់ៗពេញបំពង់ កិរិយាសព្ទ
( ម . ព . រកស៊ីតក់ៗទៅ!)។
-
តក្ក នាម
ទឹកដោះជូរឡើងពពុះ។
-
តក្កកម្ម នាម
( សេ . ហិ .) គំនិតរបស់តក្កករដែលអាចយកទៅអនុវត្តបាននៅក្នុងដំណោះស្រាយបញ្ហាជាក់លាក់ណាមួយនៅក្នុងវិស័យបច្ចេកវិទ្យា ...
-
តក្កករ នាម
( សេ . ហិ .) អ្នកធ្វើតក្កកម្មអ្នកញ៉ាំងឱ្យមានសេចក្ដីពិត
-
តក្កមា កិរិយាសព្ទ
( ម . ព . តក់ប្រមា )។
-
តក្កវិជ្ជា នាម
វិជ្ជាត្រិះរិះគឺចំណេះខាងពិចារណារិះរកហេតុផលដែលប្លែកឱ្យឃើញប្រាកដដោយគំនិតខ្លួនឯង, វិជ្ជាសម្រាប់ត្រឹះរិះរាវរកខាងរបៀបបែបបទក្នុងការនិយាយស្ដីឬក្នុងកិច្ចការផ្សេងៗឱ្យបានត្រឹមត្រូវសមរម្យទៅតាមលក្ខណៈនៃហេតុផល ...
-
តក្កវិញ្ញូ នាម
អ្នកចេះតក្កវិជ្ជាឬចេះតក្កសាស្ត្រ។
-
តក្កវិទ នាម
ដូចគ្នានឹងតក្កវិញ្ញូដែរ។
-
តក្កវិទូ នាម
ដូចគ្នានឹងតក្កវិញ្ញូដែរ។
-
តក្កសាស្ត្រ នាម
គម្ពីរ, ក្បួន, និយាយអំពីតក្កវិជ្ជា។
-
តក្កៈ នាម
( ម . ព . តក្ក )។
-
តង នាម
ឈ្មោះល្បែងបៀមួយប្រភេទ
-
តង់ នាម
រោងកៅស៊ូឬក្រណាត់ដែលធ្វើសម្រាប់ស្នាក់នៅបណ្ដោះអាសន្នពេលចេញទៅឆ្ងាយពីផ្ទះឬចេញទៅព្រៃជាដើម
-
តង់ស្យុង នាម
( រូប .) ( ម . ព . ផលសងប៉ូតង់ស្យែល )។
-
តង្ករ នាម
ខ្សែអំបោះឆ្មារសម្រាប់ថ្ករតម្បាញ
-
តង្កៀប នាម
ប្រដាប់សម្រាប់ថ្កៀប
-
តង្កៀបក្ដាម នាម
ជើងធំរបស់ក្ដាមមានតង្កៀបកៀបបាន។
-
តង្វាយ នាម
របស់សម្រាប់ថ្វាយ, វត្ថុដែលគេថ្វាយ ( រ . ស .)
-
តចបញ្ចកកម្មដ្ឋាន នាម
កម្មដ្ឋានដែលកំណត់អាការៈក្នុងរូបកាយយកត្រឹមតែ៥គឺសក់, រោម, ក្រចក, ធ្មេញ, ស្បែកពិចារណាឱ្យឃើញច្បាស់ថាជាបដិកូលគួរខ្ពើម ...។
-
តចរោគ នាម
ជំងឺសើស្បែក។
-
តចវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីជំងឺសើស្បែក។
-
តចសារជាតិ នាម
ជាតិឈើដែលមានសំបកជាខ្លឹមឬមានខ្លឹមនៅត្រង់សំបកដូចយ៉ាងឫស្សី, ត្នោត, ដូងជាដើម។
-
តចសារព្រឹក្ស នាម
ដូចគ្នានឹងតចសារជាតិដែរ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។