វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ដ ពាក្យដែលផ្ដើមដោយ "ដ" មាន 605 ពាក្យ
ទំព័រ 10 / 21
-
ដូនជី នាម
យាយជីគឺឧបាសិកាដែលកោរសក់ស្លៀកដណ្ដប់សំពត់សឬសំពត់លឿងកាន់សីល១០ជានិច្ច ( ច្រើនតែស្ត្រីចាស់ៗ, តែទោះបីស្ត្រីនៅក្មេងក៏ដោយបើប្រព្រឹត្តកាន់វត្តប្រតិបត្តិដូច្នេះក៏ហៅដូនជីដែរ )។
-
ដូនតា នាម
យាយនិងតា។
-
ដូនពេញ នាម
ឈ្មោះភ្នំដីតូចមួយនៅរាជធានីនៃប្រទេសកម្ពុជាដែលដូនចាស់ម្នាក់ឈ្មោះ " ពេញ " បានផ្ដើមកសាងឡើងជាដំបូងក្នុងគ . ស . ១៣៧២
-
ដូប៉ា នាម
សារធាតុឬវិធីផ្សេងៗដែលកីឡាករប្រើប្រាស់ដើម្បីបង្កើនកម្លាំងក្នុងការប្រកួតហើយដែលត្រូវបានច្បាប់ហាម។
-
ដូមីណូ នាម
ឈ្មោះល្បែងកម្សាន្តមួយប្រភេទមានអ្នកលេងពីរនាក់ឬច្រើនដោយម្នាក់ៗយកបន្ទះដែលមានដៅចំណុចមូលៗជាលេខពី០ដល់៦ហើយដាក់តម្រៀបបន្តគ្នាម្ដងម្នាក់ៗទាល់តែអស់។
-
ដូរ កិរិយាសព្ទ
ប្ដូររបស់, ឱ្យរបស់ទៅវិញទៅមកដោយទុកតម្លៃជាស្មើគ្នា
-
ដូស នាម
បរិមាណកំណត់នៃឱសថវ៉ាក់សាំងឬសារធាតុញៀនដែលត្រូវប្រើប្រាស់ក្នុង១លើកៗ។
-
ដួង នាម
ដង្កូវពួកមួយច្រើនកើតក្នុងឈើពុក, ក្នុងដីធូរសើមដែលមានជីខ្លាំង, ក្នុងដើមវល្លិមានវល្លិខ្ញែរជាដើម ...។
-
ដួងខ្ញែរ នាម
ដួងដែលកើតក្នុងវល្លិខ្ញែរ។
-
ដួងចិត្ត នាម
ហទយវត្ថុ, តួចិត្ត ( ចិត្ត១ដួងគឺតួចិត្តមួយដែលកើតឡើង )។
-
ដួងចែម នាម
( ម . ព . ដូងចែម )។
-
ដួងចៃ នាម
( ម . ព . ដួងចិត្ត )។
-
ដួងជតា នាម
ដួងកំណើត, ថ្ងៃខែឆ្នាំដែលកើតពាក់ព័ន្ធនឹងរាសីរបស់បុគ្គលនីមួយៗ។
-
ដួងជីវន្ត នាម
ពាក្យហៅស្ត្រីជាគូស្នេហាស្រឡាញ់ស្មើជីវិត។
-
ដួងវិញ្ញាណ នាម
តួវិញ្ញាណ។
-
ដួងសមរ នាម
ពាក្យហៅស្ត្រីជាគូកម្សត់ដែលរួមស្លាប់រស់ជាមួយគ្នា; ហៅក្លាយតាមសៀមថាដួងសម៉នក៏មានខ្លះ។
-
ដួច កិរិយាសព្ទ
ផ្ដួច, ផ្ដួចឡើង, តាំងកឡើង; កួចខ្ពស់ឡើង
-
ដួចដល់ គុណកិរិយា
ជិតនឹងដល់ទី ( ច្រើនប្រើតែក្នុងកាព្យ )
-
ដួន នាម
ប្រដាប់ធ្វើដោយស្លឹកត្នោត, ដោយភ្ជល់ឬត្បាញដោយបន្ទោះឫស្សី, បន្ទោះផ្ដៅជាដើមមានបែបសណ្ឋានផ្សេងៗគ្នា, បែបខ្លះមានរៀងស្រដៀងនឹងគ្របឆ្នាំងដី, បែបខ្លះរាងកំពាងខាងក្រោមមានកំពូលស្រួច, បែបខ្លះរាងក្រឡូមខុបត្រង់កណ្ដាប់មានកំពូលមូលក្រឡូម, សម្រាប់ពាក់គ្របក្បាលការពារកុំឱ្យកម្ដៅថ្ងៃចាំងត្រូវក្បាលត្រូវមុខឬការពារកុំឱ្យទឹកភ្លៀងធ្លាក់មកត្រូវក្បាលត្រូវមុខ។
-
ដួល កិរិយាសព្ទ
ភ្លាត់ជំហររលំចុះ។
-
ដួលចំតិតចំតូង កិរិយាសព្ទ
ដួលជ្រហឹតជ្រហមចំតិតគូទឡើងច្រើនដងច្រើនត្រឡប់ ( ព . សា .); ( ព . គ .) ថាដួលជ្រហិតជ្រហម )។
-
ដួលតិតដួលតូង កិរិយាសព្ទ
( ម . ព . ដួលចំតិតចំតូង )។
-
ដួលបះជើង កិរិយាសព្ទ
ដួលច្រោងជើងបះឡើងលើ។
-
ដួលស្រឡះ កិរិយាសព្ទ
ដួលទាំងស្រុង។
-
ដួស កិរិយាសព្ទ
កោយដងយកដោយវែក, ដោយស្លាបព្រាជាដើម
-
ដួសនាយដួសអាយ កិរិយាសព្ទ
បញ្ចៀសវាសវាង, កៀសនាយកៀសអាយ។
-
ដើម នាម
គល់, ភាគជាដំបូង, ជាមុន
-
ដើមក នាម
សរីរាង្គផ្នែកខាងលើកស្ថិតនៅជាប់នឹងបួរចង្កា
-
ដើមការ នាម
អ្នកផ្ដើមធ្វើការ, ម្ចាស់ការ ( ប្រើចំពោះតែការកុសលឬមង្គលការផ្សេងៗ)។
-
ដើមកំណើត នាម
ទីតាំងឬចំណុចគោលដែលអ្វីមួយបានកើតឡើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។