ដួង
នាម
អត្ថន័យ (3)
-
1
នាម
ដង្កូវពួកមួយច្រើនកើតក្នុងឈើពុក, ក្នុងដីធូរសើមដែលមានជីខ្លាំង, ក្នុងដើមវល្លិមានវល្លិខ្ញែរជាដើម ...។
-
2
នាម
អ្វីៗដែលមានរូបសណ្ឋានមូលភ្លឺ, រុងរឿង
ឧទាហរណ៍ ដួងព្រះអាទិត្យ, ដួងព្រះចន្ទ្រឬដួងខែ, ដួងតារាឬដួងផ្កាយ, ដួងត្រា។
-
3
នាម
ឈ្មោះប្រាក់សម្រាប់ចាយមួយបែបមានរូបសណ្ឋានស្រដៀងនឹងរូបដង្កូវដួង, មានប្រើតែពីក្នុងសម័យបុរាណ
ឧទាហរណ៍ ប្រាក់ដួង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)