វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 25 / 31
-
ជំទាវ នាម
បណ្ដាស័ក្ដិសម្រាប់ស្ត្រីជាភរិយាសេនាបតីដោយព្រះករុណាជាម្ចាស់ជីវិតទ្រង់ប្រោសព្រះរាជទានតាំង។ — លោកជំទាវ (លោកស្រី)។
-
ជំទាស់ កិរិយាសព្ទ
( ម . ព . ចំទាស់ )។
-
ជំទាំង កិរិយាសព្ទ
( ម . ព . ចំទាំង )។
-
ជំទួយ កិរិយាសព្ទគុណកិរិយា
( ម . ព . ចំទួយ )។
-
ជំទើត កិរិយាសព្ទគុណកិរិយា
( ម . ព . ចំទើត )។
-
ជំទើរ កិរិយាសព្ទគុណកិរិយា
( ម . ព . ចំទើរ )។
-
ជំទើស កិរិយាសព្ទគុណកិរិយា
( ម . ព . ចំទើស )។
-
ជំទែង កិរិយាសព្ទគុណកិរិយា
( ម . ព . ចំទែង )។
-
ជំនក់ នាម
ការជក់, ការបឺតស្រូប
-
ជំនង់ នាម
ការជង់, ការមុតទល់ពីខាងក្រោម; ឈើឬដែកស្រួចសម្រាប់ជង់
-
ជំនច់ នាម
ការជច់; ស្នាមដែលជច់
-
ជំនន់ នាម
ដំណើរដែលជន់, ទឹកដែលជន់
-
ជំនា នាម
សេចក្ដីល្អជា, ដំណើរដែលប្រព្រឹត្តទៅល្អ, ដែលនឹងប្រព្រឹត្តទៅបាន; ( ច្រើនប្រើតែក្នុងសេចក្ដីផ្ដន្ទាព្យាបាទ )
-
ជំនាង នាម
ថ្វីដៃ, ស្នាដៃរបស់ជាង។
-
ជំនាងផ្ទះ នាម
ទេវតាដែលថែរក្សាផ្ទះ, វត្ថុសក្ដិសិទ្ធិដែលនៅអាស្រ័យក្នុងផ្ទះ ( តាមប្រពៃណីខ្មែរ, នៅវេលាសង់ផ្ទះថ្មី, មុននឹងដាក់មេដំបូល, គេតែងយកសំពត់ជាតីឬព្រែពណ៌ក្រហមប្រមាណជាកន្លះម៉ែត្រមានគូរយ័ន្តទៅដាក់ភ្ជាប់ចំកណ្ដាលមេដំបូលគេរៀបទ្រនឹបជាងមានបង្អែម, ចម្អាប, ទៀន, ធូប, ភ្ញីផ្កាជាដើមតាមសមគួរធ្វើពិធីសែនព្រេនបួងសួងរំលឹកដល់ទេវតា១អង្គគឺព្រះពិស្ណុការដែលពួកជាងពីបុរាណតែងប្រកាន់ជឿថាជាគ្រូធំបំផុតរបស់ពួកជាងទាំងអស់សូមអញ្ជើញព្រះពិស្ណុការនោះមកជាអធិបតីក្នុងការសង់ផ្ទះថ្មីកុំឱ្យមានឧបស័គ្គគ្រោះថ្នាក់ផ្សេងៗព្រមទាំងសូមឱ្យជួយថែរក្សាម្ចាស់ផ្ទះឱ្យបានសុខចម្រើន ... គេជឿថាវត្ថុសក្ដិសិទ្ធិនោះមកសណ្ឋិតនៅក្នុងផ្ទះនៅវេលាដែលគេធ្វើផ្ទះរួចហើយ, ដូច្នេះទើបគេសន្មតកំណត់ហៅទេវតានោះថាជំនាងផ្ទះ )
-
ជំនាញ គុណនាម
ដែលជាញ, ដែលវាងវៃ, ប៉ិន, ប្រសប់, ស្ទាត់, ដែលចេះស្ទាត់ប្រាកដ
-
ជំនាញការ នាម
អ្នកមានចំណេះដឹងពិសេសឬប៉ិនប្រសប់ខាងការងារអ្វីមួយច្បាស់លាស់, អ្នកឯកទេស
-
ជំនាញជាញជ័យ គុណនាម
ជំនាញអង់អាចក្លាហានតែងតែមានជម្នះជាដរាប។ប្រើត្រឹមតែជាញជ័យក៏បាន
-
ជំនាញទន់ នាម
ជំនាញក្នុងការធ្វើអ្វីមួយប្រកបដោយភាពច្នៃប្រឌិតនវានុវត្តន៍និងលក្ខណៈចិត្តសាស្ត្រក្នុងនោះមានការទាក់ទងការដឹកនាំការចរចាការលើកទឹកចិត្តការគ្រប់គ្រងពេលវេលានិងការគ្រប់គ្រងអារម្មណ៍ជាដើម។
-
ជំនាញរឹង នាម
ជំនាញវិជ្ជាជីវៈឬបច្ចេកទេសមួយដែលបុគ្គលម្នាក់ៗត្រូវការចាំបាច់ដើម្បីធ្វើការងារ។
-
ជំនាញវិជ្ជាជីវៈ នាម
ការងារសម្រាប់ចិញ្ចឹមជីវិតដែលតម្រូវឱ្យមានជំនាញឬការបណ្ដុះបណ្ដាលពិសេស
-
ជំនាត់ នាម
ការជាត់
-
ជំនានីស កិរិយាសព្ទ
មិនឱ្យជំនា, ឈ្នានីសគេគឺពង្វាងបង្វែរកាត់លាភកាត់ប្រយោជន៍គេ។
-
ជំនាន់ នាម
កាល, សម័យដែលជាជាន់ជាគ្រាដោយលើកៗ
-
ជំនាន់កំណើត នាម
រយៈពេលណាមួយដែលមនុស្សមានវ័យស្រករគ្នាបានដឹងឮឬចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗជាមួយគ្នា។
-
ជំនាន់ឥស្សរៈ នាម
សម័យដែលមានចលនាឥស្សរៈនាទសវត្សរ៍១៩៤០។ ( ព . សា .) ក្នុងពេលបច្ចុប្បន្នពាក្យនេះគេប្រើសំដៅដល់កាលកន្លងពីមុនយូរមកហើយ
-
ជំនាប់ នាម
ទីដែលជាប់ទឹក, ទីដែលទប់ខាំងជីជាតិដែលធ្លាក់អំពីភ្នំមកឱ្យជាប់នៅ
-
ជំនាវ គុណនាម
ដែលសម្រាប់ជាវ, ដែលបម្រុងជាវ
-
ជំនិត គុណនាម
ដែលជិតដិត, ដែលជាទីស្និទ្ធស្នាលជាទីទុកចិត្ត
-
ជំនិះ នាម
យាន, ពាហនៈសម្រាប់ជិះ; ច្រើនប្រើជាមួយនឹងពាក្យយានថែមទៀត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។