ជំនាងផ្ទះ
អត្ថន័យ
-
1
នាម
ទេវតាដែលថែរក្សាផ្ទះ, វត្ថុសក្ដិសិទ្ធិដែលនៅអាស្រ័យក្នុងផ្ទះ ( តាមប្រពៃណីខ្មែរ, នៅវេលាសង់ផ្ទះថ្មី, មុននឹងដាក់មេដំបូល, គេតែងយកសំពត់ជាតីឬព្រែពណ៌ក្រហមប្រមាណជាកន្លះម៉ែត្រមានគូរយ័ន្តទៅដាក់ភ្ជាប់ចំកណ្ដាលមេដំបូលគេរៀបទ្រនឹបជាងមានបង្អែម, ចម្អាប, ទៀន, ធូប, ភ្ញីផ្កាជាដើមតាមសមគួរធ្វើពិធីសែនព្រេនបួងសួងរំលឹកដល់ទេវតា១អង្គគឺព្រះពិស្ណុការដែលពួកជាងពីបុរាណតែងប្រកាន់ជឿថាជាគ្រូធំបំផុតរបស់ពួកជាងទាំងអស់សូមអញ្ជើញព្រះពិស្ណុការនោះមកជាអធិបតីក្នុងការសង់ផ្ទះថ្មីកុំឱ្យមានឧបស័គ្គគ្រោះថ្នាក់ផ្សេងៗព្រមទាំងសូមឱ្យជួយថែរក្សាម្ចាស់ផ្ទះឱ្យបានសុខចម្រើន ... គេជឿថាវត្ថុសក្ដិសិទ្ធិនោះមកសណ្ឋិតនៅក្នុងផ្ទះនៅវេលាដែលគេធ្វើផ្ទះរួចហើយ, ដូច្នេះទើបគេសន្មតកំណត់ហៅទេវតានោះថាជំនាងផ្ទះ )
ឧទាហរណ៍ អុជទៀនធូបបូជារំលឹកនឹកដល់ជំនាងផ្ទះសុំឱ្យជួយថែរក្សាកូនចៅឱ្យបានសុខសប្បាយ, ជំនាងផ្ទះមកពន្យល់សប្ដិ ... (ហៅក្លាយជាជនាងផ្ទះក៏មាន)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)