វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 8 / 38
-
ចន្ទ្រលេខា នាម
( ម . ព . ចន្ទលេខា )។
-
ចន្ទ្រាធិមាស នាម
ខែដែលមានអធិកវារៈឬខែដែលមានថ្ងៃលើកគឺថ្ងៃមួយដែលថែមត្រង់ខែជេស្ឋតាមចន្ទគតិឱ្យខែជេស្ឋមាន៣០ថ្ងៃ។
-
ចន្លន់ គុណកិរិយា
ដែលស្រែកខ្លាំងដោយស្លន់ឬដោយអាការៈដូចជាស្លន់
-
ចន្លុះ នាម
គ្រឿងអុជបំភ្លឺធ្វើដោយជ័រនិងស្លឹកឈើឬធ្វើដោយសំបកឈើមានជ័រ; មានច្រើនយ៉ាង
-
ចន្លោង នាម
ទីកំណត់ចំណាំ, របស់ដែលគេឆ្លោងជាការចំណាំឬសម្គាល់ទុក, គ្រឿងសម្គាល់ដែលគេដាក់តាំងសម្រាប់តម្រង់បាញ់ឬគ្រឿងសម្គាល់សម្រាប់បាញ់, សព្វថ្ងៃហៅផ្ទាំងស៊ីប។រូបសំណាកតំណាងមនុស្សដែលគេធ្វើដោយធាងដូងឬស្មៅឬក៏ចំបើងមានពាក់អាវស្លៀកខោចាស់ៗឱ្យមានរាងដូចទីងមោងហើយយកទៅដោតឆ្លោងក្នុងស្រែឬចម្ការសម្រាប់បង្អើលឬបន្លាចសត្វចង្រៃដែលស៊ីដំណាំឬស្រូវ
-
ចន្លោះ នាម
ទីឆ្លង, ទីជាកណ្ដាលនៃប៉ែកទាំងពីរ, រវាង
-
ចន្លោះកម្ពស់ នាម
ចម្ងាយឈរស្មើៗគ្នាគិតពីខ្សែកម្ពស់មួយទៅខ្សែកម្ពស់មួយទៀត។
-
ចប នាម
ប្រដាប់ធ្វើដោយដែកសម្រាប់កាប់, ចូក, ជីក, ជម្រះដី; ចបមានច្រើនយ៉ាង
-
ចបកាប់ នាម
ចបដែលមានផ្លែធំវែងរាងឈរត្រង់បន្តិចដងវែងសម្រាប់ប្រើការខាងកាប់គាស់ដី។
-
ចបចក់ នាម
ចបដែលមានផ្លែមានទំហំប្រហែល១០សង់ទីម៉ែត្រប្រវែងប្រហែល៣០សង់ទីម៉ែត្រ, ដងខ្លីមានចម្ពាមសម្រាប់ចូកស្មៅតាមរងជួរដំណាំផ្សេងៗ។
-
ចបចូក នាម
ចបដែលមានសណ្ឋានដូចចបចក់ដែរ។
-
ចបជម្រះ នាម
ចបដែលមានផ្លែដូចចបកាប់តែរាងតូចស្ដើងជាង, ជំហរផ្លែរាងខុបទ្រេតមករកដងបន្តិចសម្រាប់ជម្រះស្មៅ។
-
ចបជីក នាម
ចបដែលមានផ្លែតូចរាងវែងបន្តិចដងវែងសម្រាប់ជីកដីជីករណ្ដៅជាដើម។
-
ចបប៉ែល នាម
ចបរាងក្រឡូមខ្លះរាងសំប៉ាតខ្លះសម្រាប់ចូកខ្សាច់ចូកបាយអជាដើមមានបែបចេញមកពីបរទេស, ច្រើនហៅប៉ែលតាមឈ្មោះដើម។
-
ចប់ កិរិយាសព្ទ
ផុត, អស់, មិនមានតទៅទៀត
-
ចម គុណនាមនាម
កំពូល; ដែលជាធំផ្ដាច់, ដែលជាចម្បងលើសលែង។ពាក្យនេះខ្មែរច្រើនប្រើតែក្នុងកាព្យ; ចមចក្រ, ចមចក្រពង្ស, ព្រះចមពង្ស, ចមក្សត្រ, ព្រះចមចៅ ( ក្សត្រទ្រង់រាជ្យ )។
-
ចម្កយ កិរិយាសព្ទ
លយឆ្កយ, ជំទយឆ្កយ
-
ចម្ការ នាម
ទីដែលគេឆ្ការសម្រាប់ដាំសរពើដំណាំ
-
ចម្ការលើ នាម
ឈ្មោះស្រុកមួយឋិតនៅទល់នឹងព្រំដែនខែត្រកំពង់ធំរួមចូលក្នុងខែត្រកំពង់ចាម
-
ចម្កួត គុណនាម
ដែលឆ្កួត, ដែលដូចមនុស្សឆ្កួត ( ព . ទ្រ .)។
-
ចម្ងាញ់ នាម
រសឆ្ងាញ់, ឱជា
-
ចម្ងាយ នាម
ទីដែលឆ្ងាយ, គម្លាតឬប្រវែងពីទីមួយទៅមួយ
-
ចម្បង គុណនាម
ដែលលើសគេ, ដែលជាច្បងគេទាំងពួង; ប៉ុន្តែលើសគេបានតែក្នុងបែប១ឬក្នុងពួក១
-
ចម្បាំង នាម
សង្គ្រាម, ការច្បាំង, សឹក, ការតយុទ្ធ, ការចូលប្រឡូកគ្នា។
-
ចម្ប៉ា នាម
ឈ្មោះដែនមួយនៅខាងទិសបូព៌ានៃកម្ពុជរដ្ឋ, មានឈ្មោះប្រាកដតែពីក្នុងសម័យមហានគរ ( នគរធំ ), ជាដែនរបស់ពួកមនុស្សជាតិចាម្ប៍ឬចាម។ល។លុះចំណេរកាលតមកពួកមនុស្សជាតិត័ងកៀមានអំណាចគ្របសង្កត់លើក៏ដេញកម្ចាត់ពួកចាមចេញអស់។ល។ពួកខ្លះរត់មកនៅអាស្រ័យក្នុងកម្ពុជរដ្ឋជាប់ហៅថាចាមៗរៀងមកដល់សព្វថ្ងៃនេះ។ល។ពួកត័ងកៀតាំងនាមដែនចម្ប៉ាទាំងមូលហៅថាអណ្ណាមជាប់រៀងមក។ល។គោលចារឹកនិងបុរាណវត្ថុជាកេរដំណែលរបស់ពួកចាមច្រើនមានប្រាកដនៅតំបន់ទួរ៉ានក្នុងដែនអណ្ណាមសព្វថ្ងៃនេះ។
-
ចម្ប៉ាដាក់ នាម
ឈ្មោះឈើមានផ្លែដូចខ្នុរតែផ្លែតូចៗហើយមានក្លិនក្រអូប, ផ្អែមល្ងាន់ជាងខ្នុរ។
-
ចម្ពាម នាម
វត្ថុដែលបែកកន្ធែកញែកគ្នាពីទីតែមួយ, របស់ដែលអាចយកទៅឆ្ពាមអ្វីៗបាន
-
ចម្មបក្សី នាម
សត្វដែលមានស្បែកជាស្លាបលាត្រដាងហើរបានដូចយ៉ាងប្រជៀវ, ជ្រឹងជាដើម។
-
ចម្រក នាម
ដំណើរដែលច្រក, ប្រដាប់សម្រាប់ច្រក
-
ចម្រត់ នាម
ការច្រត់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។