ចន្លោង
អត្ថន័យ
-
1
នាម
ទីកំណត់ចំណាំ, របស់ដែលគេឆ្លោងជាការចំណាំឬសម្គាល់ទុក, គ្រឿងសម្គាល់ដែលគេដាក់តាំងសម្រាប់តម្រង់បាញ់ឬគ្រឿងសម្គាល់សម្រាប់បាញ់, សព្វថ្ងៃហៅផ្ទាំងស៊ីប។រូបសំណាកតំណាងមនុស្សដែលគេធ្វើដោយធាងដូងឬស្មៅឬក៏ចំបើងមានពាក់អាវស្លៀកខោចាស់ៗឱ្យមានរាងដូចទីងមោងហើយយកទៅដោតឆ្លោងក្នុងស្រែឬចម្ការសម្រាប់បង្អើលឬបន្លាចសត្វចង្រៃដែលស៊ីដំណាំឬស្រូវ
ឧទាហរណ៍ យកចន្លោងចម្ការទៅឆ្លោងស្រែដើម្បីបន្លាចចាបកុំឱ្យវាស៊ីស្រូវស្រាលទើបនឹងទុំថ្មីៗ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)