វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 7 / 38
-
ចត្តាឡីស័ក នាម
ការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកក្នុងរយៈកាលកំណត់ណាមួយដើម្បីទប់ស្កាត់ជំងឺឆ្លង
-
ចត្រង្គ នាម
ឈ្មោះល្បែងមួយយ៉ាងមានកូន៣២សម្រាប់លេងដើរលើក្ដារបួនជ្រុងមានក្រឡា៦៤; បណ្ដាកូនទាំង៣២នោះមានកូន២ហៅថាខុនទុកជាស្ដេចទ្រង់រាជ្យ, មានកូន២ហៅថានាងទុកជាព្រះអគ្គមហេសី, មានកូន៤ហៅថាគោលទុកជាសេនាបតីឬមេទ័ព, មានកូន៤ហៅថាសេះ, មានកូន៤ហៅថាទូក, មានកូន១៦ហៅថាត្រីទុកជាសេនាទាហានរេហ៍ពលរៀបជារបៀបសេនាកងទ័ពមានអង្គ៤ជាល្បែងសម្រាប់លេងឱ្យឈ្លាសវៃក្នុងកលឧបាយរបស់អ្នកចម្បាំងក្នុងសម័យបុរាណ
-
ចត្វា គុណនាម
បួន (៤)
-
ចត្វ័ង្ស គុណនាមនាម
ដែលមានជ្រុងបួន; បួនជ្រុង, ក្រឡា៤ជ្រុងស្មើភាគ។
-
ចន្ទ នាម
សភាវៈសម្រាប់បំភ្លឺជាចម្បងជាងពន្លឺទាំងអស់ដែលភ្លឺក្នុងវេលាយប់
-
ចន្ទគតិ នាម
ដំណើរព្រះចន្ទ
-
ចន្ទគតិកាល នាម
កាលរដូវដែលកំណត់តាមដំណើរព្រះចន្ទក្នុងឆ្នាំមួយៗចែកជារដូវមាន៣គឺហេមន្តៈរដូវរងាមាន៤ខែរាប់តាំងពីថ្ងៃ១រោចខែកត្តិកទៅដល់ថ្ងៃពេញបូណ៌មីខែផល្គុន; គិម្ហៈរដូវក្ដៅមាន៤ខែរាប់ពីថ្ងៃ១រោចខែផល្គុនទៅដល់ថ្ងៃពេញបូណ៌មីខែអាសាឍ; វស្សានៈរដូវភ្លៀងមាន៤ខែរាប់ពីថ្ងៃ១រោចខែអាសាឍទៅដល់ថ្ងៃពេញបូណ៌មីខែកត្តិក; រួមទាំងបីរដូវជា១២ខែត្រូវជា១ឆ្នាំ, តែបើឆ្នាំដែលមានអធិកមាសលើកខែអាសាឍ២ដងនោះត្រង់គិម្ហៈរដូវមាន៥ខែគឺរាប់ពីត្រឹមថ្ងៃ១រោចខែផល្គុនទៅដល់ថ្ងៃពេញបូណ៌មីខែទុតិយាសាឍ, ឆ្នាំនោះមាន១៣ខែ, ហៅថាឆ្នាំមានអធិកមាស។បើឆ្នាំមានអធិកវារៈត្រង់ខែជេស្ឋត្រូវមាន៣០ថ្ងៃខុសពីធម្មតា។
-
ចន្ទច្ឆាយា នាម
ឈ្មោះប្រាសាទមួយនៅខាងមុខគេបង្អស់ក្នុងព្រះបរមរាជវាំងចតុម្មុខក្រុងភ្នំពេញ។
-
ចន្ទទឹកឃ្មុំ នាមគុណនាម
ដំណើរកម្សាន្តរបស់គូស្វាមីភរិយាដែលទើបរៀបការរួចថ្មីៗ
-
ចន្ទន៍ នាម
ឈ្មោះឈើមានខ្លឹមក្រអូប
-
ចន្ទមណ្ឌល នាម
មណ្ឌលព្រះចន្ទ, វង់ព្រះចន្ទ, រូបព្រះចន្ទ។
-
ចន្ទរង្សី នាម
រស្មីព្រះចន្ទ។
-
ចន្ទលេខា នាម
ស្នាមព្រះចន្ទ, រូបព្រះចន្ទ, ស្នាមឬគ្រឿងសម្គាល់ក្នុងវង់ព្រះចន្ទ្រ។
-
ចន្ទល់ នាម
ប្រដាប់សម្រាប់ទល់
-
ចន្ទល់ភ្នំ នាម
រុក្ខជាតិម្យ៉ាងដែលដុះនៅក្នុងទឹកឬដីសើម, មានដើមទោលមានស្លឹកពណ៌បៃតងតូចស្តើងមូលហើយឆែកជាបីឬជាបួនអាចយកមកធ្វើជាបន្លែឬជាឱសថព្យាបាលជំងឺផ្សេងៗបាន
-
ចន្ទាភា នាម
ពន្លឺព្រះចន្ទ ( ពាក្យសម្រាប់ប្រើក្នុងកាព្យ )។
-
ចន្ទាល គុណកិរិយា
( ម . ព . ចំទាល )។
-
ចន្ទាល់ នាម
ប្រដាប់សម្រាប់ស្ទាល់, សម្រាប់ស្ដឹងសំពត់ដែលកំពុងត្បាញឱ្យតឹងកុំឱ្យរួញសាច់។
-
ចន្ទាស នាម
បាច់ផ្ដៅចំនួន២០ដើមចងជាសំណុំរួចបត់ជាពីរ
-
ចន្ទាស់ នាម
ប្រដាប់សម្រាប់ទាស់
-
ចន្ទាស់ទឹក នាម
កំណាត់ឈើដែលគេដាប់គល់សសរដាក់ចុងចេញទៅទទួលរងស្បូវ ( គ្រឿងផ្ទះខ្មែរសម័យពីដើម )។
-
ចន្ទិមា នាម
ព្រះចន្ទ, ដួងចន្ទ, លោកខែ។
-
ចន្ទី នាម
ឈ្មោះស្វាយមួយប្រភេទផ្លែមានគ្រាប់លៀនចេញមកខាងក្រៅ
-
ចន្ទូបមា នាម
( ព . ប្រ .) សេចក្ដីប្រៀបថាដូចជាព្រះចន្ទ ( ពាក្យសម្រាប់ប្រើក្នុងកាព្យ )។
-
ចន្ទោបមា នាម
( ម . ព . ចន្ទូបមា )។
-
ចន្ទោភាស នាម
ពន្លឺព្រះចន្ទ។
-
ចន្ទោល នាម
ឈើមានសណ្ឋានងតភ្ជាប់នឹងក្បាលក្រពើរទេះសម្រាប់ចងខ្សែទាញមកចងភ្ជាប់នឹងកន្លុះគោ, ក្របី; ខ្សែដែលចងនោះហៅថាខ្សែចន្ទោលតាមចន្ទោលរទេះនោះដែរ។
-
ចន្ទ្រ នាម
ដូចគ្នានឹងចន្ទ។
-
ចន្ទ្រគ្រាស នាម
ការចាប់ព្រះចន្ទ្រនៃរាហូអសុរិន្ទ។
-
ចន្ទ្រគ្រាះ នាម
( ម . ព . ចន្ទ្រគ្រាស )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។