ចន្ទ
អត្ថន័យ (3)
-
1
នាម
សភាវៈសម្រាប់បំភ្លឺជាចម្បងជាងពន្លឺទាំងអស់ដែលភ្លឺក្នុងវេលាយប់
ឧទាហរណ៍ ព្រះចន្ទពេញវង់ហៅតាមពាក្យធម្មតាថាលោកខែ, ខែរះ, ខែលិច, ខែភ្លឺ។
-
2
នាម
ឈ្មោះថ្ងៃទី២នៃសប្ដាហ៍
ឧទាហរណ៍ ថ្ងៃចន្ទជាថ្ងៃដើមទ្រព្យ។
-
3
នាម
ទេវៈតំណាងសោភណភាពនិងជាអ្នកថែរក្សារុក្ខជាតិហើយបើតាមទេវកថាព្រះចន្ទកើតពីទឹកសោម ( ស្រាសោមដែលគេថ្វាយព្រះឥន្ទ ) ដូច្នេះហើយបានមានឈ្មោះម្យ៉ាងទៀតថាព្រះសោម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)