វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 26 / 38
-
ចោរម័ទ នាម
ជំងឺផ្លូវចិត្តដែលមានទម្លាប់លួចយករបស់អ្នកដទៃ។
-
ចោរសព្ទ នាម
( ម . ព . សព្ទចោរ )។
-
ចោរហារយ
ចោរប្រាំរយ ( មានប្រើខ្លះតែក្នុងសាស្ត្រាបុរាណ )។
-
ចោរី គុណនាម
ស្ត្រីដែលខូចលួចក្បត់ចិត្តប្ដីឬជាចោរលួចទ្រព្យគេហៅថាចោរី។
-
ចោល កិរិយាសព្ទ
បោះបង់, លែងបង់
-
ចោលកន្ទុយភ្នែក កិរិយាសព្ទ
( សំនួន .) ក្រឡេកដៀងមើលមិនឱ្យចំ
-
ចោលទៃ កិរិយាសព្ទ
ស្លាប់ក្នុងវេលាកំពុងដើរដំណើរឬស្លាប់ក្នុងសង្គ្រាមចោលទៃដែលយកពីផ្ទះទៅ ( ព . ទ្រ .)។
-
ចោលម្សៀត កិរិយាសព្ទ
មិនកើតការ, មិនបានការ, ប្រើការមិនកើត
-
ចោះ កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យមានជារន្ធឬប្រហោង
-
ចោះចំ គុណកិរិយា
ចោទចំ; ស្មានត្រូវចំ, ដៅចំ
-
ចៅ នាមសព្វនាម
អ្នក, នាយ; យសរបស់អាណាប្រជានុរាស្ត្រដែលឥតបណ្ដាស័ក្ដិ
-
ចៅកូវ នាម
( ព . បុ .) អ្នកគ្រប់គ្រង, អ្នកត្រួតត្រាមើលការខុសត្រូវ
-
ចៅក្រម នាម
មន្ត្រីតុលាការ, មន្ត្រីអ្នកជម្រះក្ដី។
-
ចៅក្រមស៊ើបសួរ នាម
សុភាចារបុរស, ចៅក្រមជាសមាជិកអយ្យការដែលទទួលស៊ើបក្ដីហើយបញ្ជូនសំណុំរឿងនោះទៅតុលាការ។
-
ចៅចម នាម
ស្ត្រីជាតិជារាស្ត្រសាមញ្ញដែលព្រះរាជាទ្រង់សព្វព្រះរាជហ្ឫទ័យតែងតាំងជាបាទបរិចារិកា។តាមក្បួនរាជស័ព្ទចៅចមមាន៦ថ្នាក់គឺ១ព្រះបិយោងារជាព្រះបរម; ២ព្រះស្នំងារជាព្រះម្នាង; ៣ព្រះស្រឹង្គារងារជាព្រះម៉ែនាង; ៤ព្រះក្រមការងារជាព្រះនាង; ៥ព្រះស្រីការងារជាអ្នកម្នាង; ៦ព្រះកំណាន់ងារជាអ្នកនាង។
-
ចៅជិត នាម
ស្ត្រីជាព្រះរាជបរិពារដែលនៅក្រាបបង្គំគាល់បម្រើជិតស្និទ្ធក្នុងព្រះរាជត្រកូល។ច្រើនប្រើជាមួយនឹងពាក្យចៅចម
-
ចៅទេស នាម
( ព . បុ .) ម្ចាស់ប្រទេស ( ព្រះរាជា ) ពាក្យកាព្យថាចៅទេសមិនធ្វេសទ្វេតែងរិះរេរកហេតុផលឱ្យរដ្ឋរាស្ត្របានដល់នូវក្ដីសុខក្ដីចម្រើន។
-
ចៅទៃ នាម
( ព . បុ .) នាយឬមេអ្នកថែរក្សាកាន់កាប់ទៃរបស់ព្រះរាជា
-
ចៅពញា នាម
ឋានន្តរស័ក្ដិនៃមន្ត្រីថ្នាក់ខ្ពស់ជាងពញាគឺខ្ពស់ជាងថ្នាក់ឧកញ៉ាក្នុងរជ្ជកាលនាបុរាណសម័យក្នុងកម្ពុជរដ្ឋ, ជួនកាលព្រះរាជាទ្រង់ព្រះមេត្តាប្រោសព្រះរាជទានតាំងឱ្យឡើងដល់ទីសម្ដេចក៏មាន, ក្នុងរជ្ជកាលនៃព្រះបាទសម្ដេចព្រះបរមរាជា ( ពញាយ៉ាត ) ទ្រង់តាំងលោកអ្នកឧកញ៉ាកែឱ្យឡើងជាសម្ដេចចៅពញា ( ក្នុងខាងចុងនៃពុទ្ធសតវត្សរ៍ទី២០, ចុល្លសតវត្សរ៍ទី៨, គ្រិស្ដសតវត្សរ៍ទី១១)។ក្នុងរជ្ជកាលនៃព្រះបាទសម្ដេចព្រះជ័យចេស្ដា ( ពុទ្ធសតវត្សរទី២៣) ព្រះរាជាទ្រង់ព្រះមេត្តាប្រោសតាំងឧកញ៉ាភក្ដីសង្គ្រាមហុកឱ្យឡើងជាចៅពញាភក្ដីសង្គ្រាមជាមេទ័ពធំរបស់ប្រទេសកម្ពុជា, ចៅពញាភក្ដីសង្គ្រាម ( ហុក ) នេះជាមេទ័ពជំនាញជាញជ័យមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងរជ្ជកាលនោះ។ល។
-
ចៅមឿង នាម
ចៅហ្វាយខែត្រ ( ពាក្យសម្រាប់ប្រើក្នុងសេចក្ដីណាមួយដែលទាក់ទងដោយរាជការខាងសៀមឬលាវ )។
-
ចៅរ៉ៅ គុណកិរិយាគុណនាម
ដែលរួសរាយរកគ្នា
-
ចៅហ្វាយ នាម
អ្នកដែលជាម្ចាស់, អ្នកនាយកលើគេឬអ្នកដែលត្រួតត្រាការនីមួយៗជាធំជាងអ្នកទាំងអស់ក្នុងពួកនោះៗ
-
ចៅហ្វាយស្រុក នាម
មន្ត្រីរដ្ឋបាលជាចាងហ្វាងស្រុក ( សព្វថ្ងៃប្រើជាអភិបាលស្រុក )។
-
ចៅអធិការ នាម
ភិក្ខុជាមេវត្ត។
-
ចៅអាវាស នាម
មេវត្ត ( ចៅអធិការវត្ត )។
-
ចំ កិរិយាសព្ទគុណកិរិយា
ត្រូវត្រង់មិនល្អៀង
-
ចំកាង កិរិយាសព្ទ
លាត្រដាងឱ្យកាងចេញ
-
ចំកោង កិរិយាសព្ទ
ប្រឹងឱ្យកោង
-
ចំណ នាម
ការច, ការពុះបំបែកឈើដោយដឹងភ្លុក; ស្នាមដែលច
-
ចំណង នាម
កំណួចដែលចងកួចភ្ជាប់តគ្នា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។