ចៅពញា
អត្ថន័យ
-
1
នាម
ឋានន្តរស័ក្ដិនៃមន្ត្រីថ្នាក់ខ្ពស់ជាងពញាគឺខ្ពស់ជាងថ្នាក់ឧកញ៉ាក្នុងរជ្ជកាលនាបុរាណសម័យក្នុងកម្ពុជរដ្ឋ, ជួនកាលព្រះរាជាទ្រង់ព្រះមេត្តាប្រោសព្រះរាជទានតាំងឱ្យឡើងដល់ទីសម្ដេចក៏មាន, ក្នុងរជ្ជកាលនៃព្រះបាទសម្ដេចព្រះបរមរាជា ( ពញាយ៉ាត ) ទ្រង់តាំងលោកអ្នកឧកញ៉ាកែឱ្យឡើងជាសម្ដេចចៅពញា ( ក្នុងខាងចុងនៃពុទ្ធសតវត្សរ៍ទី២០, ចុល្លសតវត្សរ៍ទី៨, គ្រិស្ដសតវត្សរ៍ទី១១)។ក្នុងរជ្ជកាលនៃព្រះបាទសម្ដេចព្រះជ័យចេស្ដា ( ពុទ្ធសតវត្សរទី២៣) ព្រះរាជាទ្រង់ព្រះមេត្តាប្រោសតាំងឧកញ៉ាភក្ដីសង្គ្រាមហុកឱ្យឡើងជាចៅពញាភក្ដីសង្គ្រាមជាមេទ័ពធំរបស់ប្រទេសកម្ពុជា, ចៅពញាភក្ដីសង្គ្រាម ( ហុក ) នេះជាមេទ័ពជំនាញជាញជ័យមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងរជ្ជកាលនោះ។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)