វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 18 / 38
-
ចិត្រ គុណនាមនាម
( ម . ព . ចិត្ត )។
-
ចិត្រករ នាម
( ម . ព . ចិត្តការ )។
-
ចិត្រការ្យ នាម
( ម . ព . ចិត្តការ )។
-
ចិត្របដ នាម
( ម . ព . រ៉េទីន )។
-
ចិត្រមូលភ្លើង នាម
ឈ្មោះតិណជាតិដើមតូចៗសាច់រឹងប្រើជាថ្នាំក្ដៅ; មាន២យ៉ាងគឺដែលមានផ្កាក្រហមហៅចិត្រមូលភ្លើងឈ្មោល, ដែលមានផ្កាសហៅចិត្រមូលភ្លើងញី។
-
ចិត្រវិទ្យា នាម
( ម . ព . ចិត្តវិជ្ជា )។
-
ចិន នាម
ជាតិមនុស្សមួយប្រភេទដើមកំណើតនៅប្រទេសចិនឬមកពីប្រទេសចិនមកនៅក្នុងប្រទេសកម្ពុជាយើង។
-
ចិនឆៅ នាម
ចិនសុទ្ធដែលមកពីប្រទេសចិន។
-
ចិនយំ នាម
( ម . ព . ឱភាស៣)។
-
ចិន្តនាការ កិរិយាសព្ទ
( រ . ស .) ត្រិះរិះពិចារណាគិត
-
ចិន្តា កិរិយាសព្ទ
( រ . ស .) ត្រិះរិះពិចារណាគិតរំពឹងគិត
-
ចិន្តាមណី នាម
ឈ្មោះកែវឬឈ្មោះមន្តដ៏ឧត្តមសមសេចក្ដីប្រាថ្នា ( មាននិយាយតំណាលតែក្នុងរឿងពីព្រេងនាយ )។
-
ចិរស្សការ នាម
ការយឺតយូរ, ការដែលត្រូវធ្វើក្រហើយ
-
ចីបចរ នាម
( ម . ព . ជីពចរ )។
-
ចីពរ នាម
គ្រឿងស្លៀកដណ្ដប់សម្រាប់អ្នកបួសក្នុងពុទ្ធសាសនា; ខ្មែរប្រើពាក្យនេះចំពោះតែឧត្តរាសង្គ។
-
ចីរកាល នាម
កាលយឺតយូរ, កាលដ៏យូរ
-
ចីរចរ នាម
ដំណើរទៅយូរ ( សម្រាប់ប្រើក្នុងកាព្យ )។
-
ចីរភាព នាម
ភាពបន្តមានជាដរាបនៃដំណើរការអ្វីមួយដោយមិនកំណត់រយៈពេល។ភាពបន្តមានជាដរាបនេះត្រូវរួមបញ្ចូលទាំងការរក្សាបាននូវបរិស្ថានទាំងគុណភាពនៃជីវភាពរស់នៅរបស់មនុស្ស
-
ចីវរ នាម
( ម . ព . ចីពរ )។
-
ចីវរកាល នាម
( ព . វិ .) កាលឬសម័យដែលព្រះសម្ពុទ្ធទ្រង់អនុញ្ញាតឱ្យពួកភិក្ខុទទួលចីវរជាកាលនៃចីវរលាភ, រាប់តាំងពីថ្ងៃ១រោចខែអស្សុជទៅដល់ថ្ងៃពេញ១៥កើតកត្តិក
-
ចីវរទាន នាម
ការប្រគេនចីពរដល់ភិក្ខុសង្ឃ, ការផ្ដល់នូវគ្រឿងស្លៀកដណ្ដប់។
-
ចីវរលាភ នាម
ការបាននូវចីវររបស់ភិក្ខុ
-
ចឹក កិរិយាសព្ទ
ខាំដោយចំពុះ ( សត្វស្លាប )
-
ចឹប កិរិយាសព្ទ
ចាប់ដោយរួបប្រួមចុងម្រាមដៃ
-
ចឹបចរ នាម
( ម . ព . ជីពចរ )។
-
ចឹស កិរិយាសព្ទ
បុកស្រូវឬស្រិតអង្ករបន្តិចបន្តួចដោយស្រាលៗតាមកម្លាំងចាស់ឬកម្លាំងក្មេងតូច
-
ចឺងគ្រឹមៗ ឧទានសព្ទ
សូរស្គរភ្លេងខ្មែរដែលគេដំតន្ថើនត្រង់ហាមស្គរខ្លះត្រង់ផ្ទៃស្គរខ្លះ។
-
ចឺន គុណកិរិយាគុណនាម
ស្ងាត់, ឈឹង, សូន្យឈឹង
-
ចឺម កិរិយាសព្ទ
សព្ទនេះជាពាក្យខ្មែរមានកំណើតថាចិញ្ចើមដោយសៀមយកទៅប្រើតាំងពីក្នុងសម័យបុរាណព្រេងនាយ, ដើមឡើយ, សៀមសរសេរចិញចើមគេអានថាជិនចឺម, គេប្រែជាភាសាគេថាគីវ័អ . ថ . ឃិវ់ " ចិញ្ចើម " ប្រើជាន . មានន័យថា " ការយកម្សៅក្រអូបលាបក្បិតចិញ្ចើមទាំងពីរ " ក្នុងពិធីមង្គលទាំងពួងមានពិធីកោរជុកកុមារាកុមារីជាដើមតាមប្រពៃណីរបស់ខ្មែរក្នុងសម័យបុរាណព្រេងនាយ។លុះចំណេរកាលមកខាងមុខ, ពាក្យចិញ្ចើម ( ជិនចឺម ) នេះសៀមលុបពាក្យចិញ ( ជិន ) ចោលទុកឱ្យនៅតែចើម ( ចឺម ) មានន័យថា " លាបក្បិតម្សៅក្រអូបឬប្រឆេះទៀនមង្គលត្រង់ចិញ្ចើមទាំងពីរ " តាមប្រពៃណីនោះដដែលឥតកែប្រែទេសៀមកែតែត្រង់ចិញ្ចើម ( ជិនចឺម ) លុបចិញ ( ជិន ) ចោលទុកត្រឹមតែចឺមមួយម៉ាត់ប៉ុណ្ណោះ, គេប្រើជាកិ .; តមក, សៀមមិនមែនប្រើចឺមត្រឹមតែលាបម្សៅក្រអូបក្បិតចិញ្ចើមទាំង២នៃជនអ្នកមានខ្លួនឱ្យគេរៀបធ្វើពិធីជាមង្គលប៉ុណ្ណោះឡើយ, ទោះវត្ថុអ្វីៗជាទ្រព្យរបស់ផ្សេងៗក៏ដោយគេក៏ចឺមដែរថាសុំឱ្យមានស្រីសួស្ដីត្រជាក់ត្រជុំតទៅ។ខ្មែរខ្លះក្នុងសម័យបុរាណព្រេងនាយដែលទៅនៅឯប្រទេសសៀមយូរឆ្នាំលុះវិលត្រឡប់មកនៅឯប្រទេសកម្ពុជាវិញក៏នាំយកសំដីថាចឺមនិងពិធីចឺមគឺក្បិតចិញ្ចើមរបស់ខ្មែរបុរាណនេះឯងមកប្រើផងដែរ, ក៏នាំគ្នាហៅថាចឺមៗតៗគ្នារៀងមក, ប្រើពាក្យចឺមនេះជាកិ .។ចឺមក៏គឺចិញ្ចើមជាន . ហ្នឹងឯង។ក្នុងវចនានុក្រមច្បាប់រាជបណ្ឌិត្យស្ថានប្រទេសសៀម ( ថៃ ) បោះពុម្ពគ្រាទី២ព . ស . ២៤៩៨ក៏ប្រាប់បញ្ជាក់ថាចឺមខ្មែរថាចិញ្ចើមដែរគឺប្រាប់បញ្ជាក់ថាជាសំដីខ្មែរដែលសៀមយកមកប្រើជាចឺម ( នេះជាប្រវត្តិរបស់ពាក្យចឺមគឺចិញ្ចើមក្លាយឃ្លាតជាចឺម។ហៅជាពាក្យខ្មែរសុទ្ធថាក្បិតចិញ្ចើមកិ .; មង្គលក្បិតចិញ្ចើមគឺក្បិតចិញ្ចើមដោយម្សៅក្រអូបឬដោយប្រឆេះទៀនមង្គលគឺទៀនដែលគេអុជបង្វិលពពិលរួចហើយគេបេះយកមកក្បិតស្រាលៗលើចិញ្ចើមទាំង២ក្បិតខាងស្ដាំរួចក្បិតខាងឆ្វេង )។
-
ចឺះ គុណនាម
( ម . ព . ច្រឺះ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។