រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ចឺម

កិរិយាសព្ទ

អត្ថន័យ

  1. 1

    កិរិយាសព្ទ

    សព្ទ​នេះ​ជា​ពាក្យ​ខ្មែរ​មាន​កំណើត​ថា​ចិញ្ចើម​ដោយ​សៀម​យក​ទៅ​ប្រើ​តាំង​ពី​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ, ដើម​ឡើយ, សៀម​សរសេរ​ចិញ​ចើម​គេ​អាន​ថា​ជិន​ចឺម, គេ​ប្រែ​ជា​ភាសា​គេ​ថា​គីវ័​អ . ថ . ឃិវ់ " ចិញ្ចើម " ប្រើ​ជា​ន . មាន​ន័យ​ថា " ការ​យក​ម្សៅ​ក្រអូប​លាប​ក្បិត​ចិញ្ចើម​ទាំង​ពីរ " ក្នុង​ពិធី​មង្គល​ទាំងពួង​មាន​ពិធី​កោរ​ជុក​កុមារា​កុមារី​ជាដើម​តាម​ប្រពៃណី​របស់​ខ្មែរ​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ​។​លុះ​ចំណេរ​កាល​មក​ខាង​មុខ, ពាក្យ​ចិញ្ចើម ( ជិន​ចឺម ) នេះ​សៀម​លុប​ពាក្យ​ចិញ ( ជិន ) ចោល​ទុក​ឱ្យ​នៅ​តែ​ចើម ( ចឺម ) មាន​ន័យ​ថា " លាប​ក្បិត​ម្សៅ​ក្រអូប​ឬប្រឆេះ​ទៀន​មង្គល​ត្រង់​ចិញ្ចើម​ទាំង​ពីរ " តាម​ប្រពៃណី​នោះ​ដដែល​ឥត​កែ​ប្រែ​ទេ​សៀម​កែ​តែ​ត្រង់​ចិញ្ចើម ( ជិន​ចឺម ) លុប​ចិញ ( ជិន ) ចោល​ទុក​ត្រឹម​តែ​ចឺម​មួយ​ម៉ាត់​ប៉ុណ្ណោះ, គេ​ប្រើ​ជា​កិ .; តមក, សៀម​មិន​មែន​ប្រើ​ចឺម​ត្រឹម​តែ​លាប​ម្សៅ​ក្រអូប​ក្បិត​ចិញ្ចើម​ទាំង​២​នៃ​ជន​អ្នក​មាន​ខ្លួន​ឱ្យ​គេ​រៀប​ធ្វើ​ពិធី​ជា​មង្គល​ប៉ុណ្ណោះ​ឡើយ, ទោះ​វត្ថុ​អ្វី​ៗ​ជា​ទ្រព្យ​របស់​ផ្សេង​ៗ​ក៏​ដោយ​គេ​ក៏​ចឺម​ដែរ​ថា​សុំ​ឱ្យ​មាន​ស្រី​សួស្ដី​ត្រជាក់​ត្រជុំត​ទៅ​។​ខ្មែរ​ខ្លះ​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ​ដែល​ទៅ​នៅ​ឯ​ប្រទេស​សៀម​យូរ​ឆ្នាំ​លុះ​វិល​ត្រឡប់​មក​នៅ​ឯ​ប្រទេស​កម្ពុជា​វិញ​ក៏​នាំ​យក​សំដី​ថា​ចឺម​និង​ពិធី​ចឺម​គឺ​ក្បិត​ចិញ្ចើម​របស់​ខ្មែរ​បុរាណ​នេះ​ឯង​មក​ប្រើ​ផង​ដែរ, ក៏​នាំ​គ្នា​ហៅ​ថា​ចឺម​ៗ​ត​ៗ​គ្នា​រៀង​មក, ប្រើ​ពាក្យ​ចឺម​នេះ​ជា​កិ .។​ចឺម​ក៏​គឺ​ចិញ្ចើម​ជា​ន . ហ្នឹង​ឯង​។​ក្នុង​វចនានុក្រម​ច្បាប់​រាជ​បណ្ឌិត្យ​ស្ថាន​ប្រទេស​សៀម ( ថៃ ) បោះពុម្ព​គ្រាទី​២​ព . ស . ២៤៩៨​ក៏​ប្រាប់​បញ្ជាក់​ថា​ចឺម​ខ្មែរ​ថា​ចិញ្ចើម​ដែរ​គឺ​ប្រាប់​បញ្ជាក់​ថា​ជា​សំដី​ខ្មែរ​ដែល​សៀម​យក​មក​ប្រើ​ជា​ចឺម ( នេះ​ជា​ប្រវត្តិ​របស់​ពាក្យ​ចឺម​គឺ​ចិញ្ចើម​ក្លាយ​ឃ្លាត​ជា​ចឺម​។​ហៅ​ជា​ពាក្យ​ខ្មែរ​សុទ្ធថា​ក្បិត​ចិញ្ចើម​កិ .; មង្គល​ក្បិត​ចិញ្ចើម​គឺ​ក្បិត​ចិញ្ចើម​ដោយ​ម្សៅ​ក្រអូប​ឬដោយ​ប្រឆេះ​ទៀន​មង្គល​គឺ​ទៀន​ដែល​គេ​អុជ​បង្វិល​ពពិល​រួច​ហើយ​គេ​បេះ​យក​មក​ក្បិត​ស្រាល​ៗ​លើ​ចិញ្ចើម​ទាំង​២​ក្បិត​ខាង​ស្ដាំ​រួច​ក្បិត​ខាង​ឆ្វេង )។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម